Tottenham Hotspur នឹងពាក់អាវមានអក្សរខ្មែរប្រកួតជាមួយ Sheffield ដើម្បីជួយកុមារក្នុងអង្គការផ្កាយសមុទ្រ

ក្រុម Tottenham នឹងពាក់អាវពិសេសដែលគាំទ្រដល់​អង្គការផ្កាយសមុទ្រកម្ពុជា ISF Cambodia (ISF) ក្នុងអំឡុងពេលប្រកួតក្នុងទឹកដីរបស់ខ្លួនជាមួយ Sheffield United នៅថ្ងៃអាទិត្យ (ទី ២ ឧសភាចាប់ផ្តើមនៅម៉ោង ៧.១៥ ល្ងាចចក្រភពអង់គ្លេស) ។

Aia_charity_isf_shirts_sheffieldunited_1

អាវពាក់ដែលត្រូវប្រកួតនឹងត្រូវបានចុះហត្ថលេខាដោយកីឡាកររបស់​ក្លិប និងដេញថ្លៃដើម្បីរៃអង្គាសប្រាក់សម្រាប់អង្គការផ្កាយសមុទ្រ ISF និងមូលនីធិ Tottenham Hotspur ដែលជាដៃគូសប្បុរសធម៌ផ្ទាល់របស់ក្លឹប បានបង្កើតឡើងដើម្បីបង្កើតឱកាសផ្លាស់ប្តូរជីវិតសម្រាប់ប្រជាជន​នៅតាមសហគមន៍មូលដ្ឋានរបស់ខ្លួនដោយ​លើក​កម្ពស់​ផ្នែកសុខភាព និង​ទទួលបានឱកាសហ្វឹកហាត់​បាល់​ទាត់​ក្នុង​កម្រិតមូលដ្ឋាន។

Aia_charity_isf_shirts_sheffieldunited_2

ISF Cambodia (ISF) ប្រើការអប់រំដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្ររាប់ពាន់នាក់នៅកម្ពុជា ដែលជាប្រទេសមួយដែលកុមារជិត ៤៩ ភាគរយរស់នៅក្នុងភាពក្រីក្រ។ គំនិតផ្តួចផ្តើមនៃការអប់រំរបស់សប្បុរសធម៌ ទាក់ទងនឹងជីវិតរបស់សិស្សរាប់រយនាក់ក្នុងមួយឆ្នាំដែលបានបោះបង់ការសិក្សាជាផ្លូវការ ឬមិនមានឱកាសបានចូលរៀន។ សិស្សទាំងនេះត្រូវបានផ្តល់ឱ្យនូវកម្មវិធីសិក្សាដែលមានល្បឿនលឿនក៏ដូចជាការគាំទ្រដ៏មានតម្លៃនៅក្នុងការថែរក្សាសុខភាពអាហារូបត្ថម្ភ និងការអភិវឌ្ឍអាជីពនាពេលអនាគត៕

15227948_1895859513976795_1263506668_n 1

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: