ការប្រើផលិតផលធម្មជាតិពិតជាល្អចំពោះសុខភាពស្បែកណាស់ ថែមទាំងមានតម្លៃថោកជាងការប្រើផលិតផលថ្លៃៗទៀតផង។ លោកអ្នកអាចធ្វើឡេលាបមុខពីគ្រឿងផ្សំធម្មជាតិបាន ដោយម្សៅទឹកដោះគោ គឺត្រូវគេដឹងថាមានគុណប្រយោជន៍ច្រើនចំពោះសុខភាព ធ្វើឱ្យមុខ ស រលោង ម៉ដ្ឋខៃ ទៀតផង។
តោះ មករៀនពិវិធីធ្វើម្សៅទឹកដោះគោជាឡេលាបមុខទុកលាបយប់ៗ ដូចខាងក្រោមនេះ ៖
#គ្រឿងផ្សំ
-ម្សៅទឹកដោះគោ
-ជែលប្រទាលកន្ទុយក្រពើ (ទិញស្រាប់ៗក៏បាន ឬយកក្រទាលកន្ទុយក្រពើស្រស់កិនក្រឡុកឱ្យហ្មត់)
-ទឹកឃ្មុំ
-គ្រាប់ថ្នាំវីតាមីន E
-ទឹកផ្កាកុលាប (ដាក់ក៏បាន អត់ដាក់ក៏បាន)
#វិធីធ្វើ
-លាយម្សៅទឹកដោះគោ ១ស្លាបព្រា ជាមួយទឹកឃ្មុំ ១ស្លាបព្រា គ្រាប់ថ្នាំវីតាមីន E ១គ្រាប់ និងបន្ថែមទឹកផ្កាកុលាបកន្លះស្លាបព្រា រួចកូរចូលគ្នាឱ្យសព្វ ហើយរក្សាទុកក្នុងក្រឡបិទជិតទុកប្រើប្រាស់ជាការស្រេច។
-អ្នកអាចយកល្បាយឡេលាបមុខនេះ ទុកលាបមុខពេលយប់ៗ ប្រមាណជា ៥ ទៅ១០នាទី រហូតដល់ស្ងួតល្អ រួចសឹមលាងមុខចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
-ល្បាយនេះអាចរក្សាទុកក្នុងក្រឡបិទជិត ទុកក្នុងទូទឹកកកបានរយៈពេល ១អាទិត្យ។
#គុណប្រយោជន៍
-ជួយធ្វើឱ្យផ្ទៃមុខ ស ម៉ដ្ឋ ស្អាត ទន់ រលោងស្រិល
-ជួយកម្ចាត់ស្បែកមុខចាស់ៗចោល ធ្វើឱ្យផ្ទៃមុខជម្រះភាពកខ្វក់ ឡើងជាំ ខ្មៅ ដោយសារតែកំដៅថ្ងៃ
-ជួយបំបាត់មុខចាស់ជ្រីវជ្រួញ ហើយធ្វើឱ្យស្បែកមុខក្មេង សាច់ចាំជាងវ័យ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក