គ្រូបង្វឹកក្លិប​គោជល់អូទ្រីស Red Bull Salzburg ផ្ទេរ​ទៅ​ដឹកនាំក្លិបគោជល់អាល្លឺម៉ង់RB Leipzigជំនួសលោក Julian Nagelsmann

លោក Jesse Marsch គ្រូបង្វឹកក្រុម Red Bull Salzburg នឹងចូលកាន់តំណែងនៅក្លិបបងប្អូនបង្កើតរបស់​ខ្លួន​នៅ​អាល្លឺម៉ង់ RB Leipzig បន្ទាប់ពីលោក Julian Nagelsmann ចាកចេញ​ទៅកាន់ក្រុម Bayern Munich ។

55714349_303

បន្ទាប់ពីលោក Julian Nagelsmann ត្រូវបានប្រកាសជាគ្រូបង្វឹកថ្មីរបស់ក្លិប Bayern Munich សម្រាប់រដូវកាលក្រោយ ក្រុម RB Leipzig ត្រូវការពេលវេលាតិចជាង ២៤ ម៉ោង ដើម្បីសម្រេចចិត្តលើការ​តែងតាំងគ្រូបង្វឹកថ្មីដើម្បីដឹកនាំពួកគេបន្ត​ទៀត។ បុរសម្នាក់នោះមានឈ្មោះថា Jesse Marsch ដែលជាក្លិបបានបញ្ជាក់នៅក្នុងសារ Twitter នៅថ្ងៃព្រហស្បតិ៍នេះ។

Ez98P52XsAIAFU4

លោក Marsch មានអាយុ ៤៧ ឆ្នាំគឺជាគ្រូបង្វឹក​ចេញ​ពី​ក្លិបត្រកូល Red Bull ដោយលោកធ្លាប់បង្វឹកក្រុម New York Red Bulls លីគ​កំពូល​អាមេរិក MLS ឆ្នាំ ២០១៥ ដល់ ២០១៨ មុនចំណាយពេលមួយរដូវក្នុងនាមជាជំនួយការគ្រូបង្វឹកក្រោមការដឹកនាំរបស់ Ralf Rangnick នៅ Leipzig ។

47408954_401

គ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះបានជំនួសលោក Marco Rose ដែលជាគ្រូបង្វឹកក្លិប Red Bull Salzburg ដោយបានចុះកុងត្រារហូតដល់ខែមិថុនាឆ្នាំ ២០២២ ។ រដូវ​កាល​ដំបូងរបស់​គាត់​!គាត់​ជួយក្លិប​មួយនេះ​ឈ្នះពានក្នុង​ស្រុករបស់​អូទ្រីសចំនួន​៣ ហើយ​រដូវ​កាល​នេះ​ក្លិបគោជល់អូទ្រីសមួយ​នេះ​អាចនឹង​ឈ្នះពានក្នុងស្រុកចំនួន៣​បន្ថែម​ទៀត។

50684968_401

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: