តាមប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ Bild បានឱ្យដឹងថាក្រុម Borussia Dortmund ត្រូវបានគេរំពឹងថានឹងបញ្ចុះថ្លៃខ្លួនរបស់ Jadon Sancho ។
យោងតាមប្រភពព័ត៌មានខាងលើ Dortmund បានទាមទារប្រាក់ចំនួន ១២០ លានអឺរ៉ូសម្រាប់ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះដែលជាតួលេខដែលបង្ហាញនៅក្នុងរបាយការណ៍របស់លោក Fabrizio Romano ។
Man United បានប្រឹងប្រែងតថ្លៃតម្កៃខ្លួនរបស់ Sancho អស់រយៈពេលពីរបីឆ្នាំមកហើយ ប៉ុន្តែពួកគេមិនទាន់ត្រៀមខ្លួនដើម្បីបំពេញតាមការវាយតម្លៃបច្ចុប្បន្នរបស់ Dortmund ឡើយ។ ទោះយ៉ាងណាក៏ដោយ! ដោយសារស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ប្រសិនបើSancho នឹងផ្ទេមក Ols Trafford នៅរដូវក្តៅនេះ Man Utd អាចនឹងចំណាយលុយតិចជាងមុន។
ក្រុមហង្សក្រហម Liverpool គឺជាក្រុមមួយផ្សេងទៀត ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់លោក Bild ក្នុងនាមជាក្លិបមួយមានលទ្ធភាពចំណាយប្រហាក់ប្រហាក់ Man Utd ដែរ ឲ្យតែត្រូវថ្លៃគ្នា។ ទោះយ៉ាងណាក៏ដោយ! ពួកគេនឹងអាចចុះហត្ថលេខាជាមួយកីឡាករវ័យ២១ឆ្នរូបនេះបានប្រសិនបើពួកគេលក់ Mohamed Salah ចេញ ហើយរដូវក្ដៅនេះការចាកចេញរបស់ខ្សែប្រយុទ្ធអេហ្ស៊ីបទំនងអាចកើតឡើងនៅរដូវក្តៅនេះទេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក