Mkhitaryan ច្រានចោលមតិថា​គាត់​លេង​នៅ Man Utd ជាចំណុចបរាជ័យធំមួយក្នុងអាជីព

"ខ្ញុំមិនដែលស្ដាយក្រោយអំពី​ការ​សម្រេចចិត្ត​មួយ​នេះ​ទេ"​នេះ​គឺ​សម្ដី​របស់​អតីតខ្សែបម្រើក្លិបបិសាចក្រហម​Henrikh Mkhitaryan នៅ​ពេល​អ្នក​សារព័ត៌មាន​របស់​កាសែត The Athletic  សួរអំពី​ចំណាប់​អារម្មណ៍​អំពី​ការ​មក​ចូល​រួមជាមួយMan Utd កាល​ពី​ឆ្នាំ២០១៦។

FBL ENG PR MAN UTD SUNDERLAND

“ អ្វីដែលខ្ញុំចង់និយាយគឺខ្ញុំមានការលំបាក ប៉ុន្តែបន្ទាប់ពី ២ ទៅ ៣ ខែដំបូងខ្ញុំមានពេលវេលាល្អណាស់។ ខ្ញុំបានឈ្នះពានរង្វាន់ចំនួន ៣ ជាមួយក្លឹបដែលនោះវាពិតជាអស្ចារ្យណាស់។ អ្នកដឹងទេកីឡាករមួយចំនួនបានលេងនៅ Manchester អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេមិនបានឈ្នះអ្វីទាំងអស់"។

Mkhitaryan

ខ្សែបម្រើសញ្ជាតិអាមេនីរូបនេះបានឈ្នះពានរង្វាន់ Community Shield, League Cup និង Europa League ក្នុងរដូវកាលដំបូងនិងតែមួយ​គត់របស់គាត់នៅ Old Trafford ។ នៅ​ខែ​មករា​ក្នុង​រដូវកាល​បន្ទាប់ គាត់ត្រូវបានគេប្តូរទៅលេងឱ្យក្រុម Arsenal សម្រាប់ហើយ​ផ្ទេរយក Alexis Sanchez មក​ Old Trafford ដែល​ការ​ផ្ទេរ​នោះ​កីឡាករ​ទាំងពីរ​បំពេញ​ការងារ​មិន​បាន​ល្អ​ដូចគ្នា។

Henrikh Mkhitaryan Unai Emery Jose Mourinho Arsenal Roma Man Utd Gfx_psd73r1v2zm01dckuamaq3grw

ឥឡូវនេះ Mkhitaryan គីផ្នែកសំខាន់ និងជាកីឡាករនាំលេងនៅ AS Roma ដែលជាក្លឹបមួយ​នឹង​ត្រូវជួប Man United ក្នុងវគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រពាន​រង្វាន់ Europa League នៅ​យប់នេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: