អ្នកនាង Leah Smith អ្នកយកព័ត៌មានរបស់កាសែត Stretty News បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United បានដាក់សំណើថ្មីៗនេះចុះកុងត្រាយក Dominic Calvert-Lewin ពីEverton។
បិសាចក្រហមកំពុងគិតអំពីអាទិភាពដល់ការផ្លាស់ប្តូរខ្សែប្រយុទ្ធថ្មីមួយរូបនៅរដូវក្តៅនេះ ហើយពួកគេបានភ្ជាប់ទំនាក់ទំនងជាមួយ Haaland និង Harry Kane។
ទោះយ៉ាងណា United ក៏បានទាក់ទងជាមួយ Everton ហើយថែមទាំងបានទាក់ទងពួកគេ សម្រាប់ផែនការផ្ទេរយក Calvert-Lewin ។ ក្រុមស្កតាំងម៉ែមួយនេះកំណត់តម្លៃ៨០លានផោនឲ្យ Man Utd គិតថាត្រូវទិញឬក៏អត់? កីឡាករ២៤ឆ្នាំស៊ុតបញ្ចូលទីបាន១៤គ្រាប់ ក្នុង២៧ប្រកួតឲ្យ Premier League រដូវកាលនេះ។
តើមាននរណាម្នាក់ឆ្ងល់ទេថាតើ Leah Smith ជាអ្នកណា ? នាងគឺអ្នកសារព័ត៌មានម្នាក់ដែលបានបំបែករឿងរ៉ាវអំពីការលាលែងពីតំណែងអនុប្រធានក្លិបរបស់លោក Ed Woodward មុនគេមុនឯង។
Despite agreeing a new deal with Bailly, Man United still consider a new CB "a possibility".
However, it is a striker who is being viewed as the club's biggest priority.
Sources have informed me a recent offer was made to Everton's Dom Calvert-Lewin. Toffees demanding £80m.
— Leah Smith (@LeahSmith_) April 28, 2021
នាងក៏បានរាយការណ៍យ៉ាងត្រឹមត្រូវថា បិសាចក្រហមនឹងឈប់ ហើយដកខ្លួនចេញពីក្របខ័ណ្ឌ Super League ដែលអង្រួនបាល់ទាត់ឲ្យក្រឡាប់ចាក់១៨០ដឺក្រេកាលពីប៉ុន្មានសប្ដាហ៍មុន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក