Zidane ថា៖ លទ្ធផលស្មើយប់មិញ​ហ្នឹង​សក្តិសម​ហើយ

Zizou និយាយថាស្ដេចសពិបាកក្នុងការដាក់សម្ពាធតោខៀវ Chelsea នៅ​ដើម​ការ​ប្រកួត ទោះយ៉ាងណាក៏ដោយ! ក្រុមរបស់​លោក បានធ្វើឱ្យប្រសើរឡើងវិញ បន្ទាប់ពីសម្រាកវគ្គ​ទី​មួយ ហើយធ្វើឱ្យវាកាន់តែពិបាកសម្រាប់ក្រុមតោខៀវក្នុងការលេង​ពី​ក្រោមទៅ​វិញ(build up)។

1232564973

បន្ទាប់ពីការប្រកួតដែលក្រុមរបស់លោក​បាន​ត្រឹម​យក​ឈ្មើក្រុមតោខៀវ Chelsea លោក Zinedine Zidane បាននិយាយថា៖" ខ្ញុំគិតថាវាជាលទ្ធផលត្រឹមត្រូវ"។

158297 Nsfpjytvan 1619580838

"វាជាការពិត! ដែលយើងពិបាកជាមួយការ​តាមបិទដាក់សម្ពាធនៅពេលការ​ប្រកួតចាប់ផ្តើម ប៉ុន្តែយើងបានកែតម្រូវវា។ នៅពាក់កណ្តាលទីពីរយើងល្អប្រសើរជាងមុន។ យើងត្រូវផ្លាស់ប្តូរអ្វីមួយនៅពាក់កណ្តាលម៉ោងដូច្នេះយើងត្រូវធ្វើអ្វីផ្សេងទៀត"។

Hihi2 2021 04 27_21 42 56_999553 640x459

"ជាពិសេសជាមួយការ​ដាក់សម្ពាធ។ យើងត្រូវតែរួបរួមគ្នាកាន់តែខ្លាំង នៅពេលពួក​គេតាម​បិទ ហើយយើងកាន់តែបង្រួម"។

"លទ្ធផលចុងក្រោយគឺត្រឹមត្រូវ ពីព្រោះយើងបានប្រកួតជាមួយក្រុមខ្លាំងណាស់ ជាមួយកីឡាកររហ័សរហួនជាពិសេសក្នុងការវាយលុក។ នេះជាការប្រកួតមួយដែលល្អហើយនោះជាជើងទី ២ ក៏ខ្ញុំ​គិត​ថាវាច្បាស់ជាអ៊ីចឹង​ដែរ" ។

Fe34c11c2ab679aaa30d6da7713ebc3a

Real Madrid បានរបូតគ្រាប់បាល់ដំបូងតាមរយៈការប្រឹងប្រែងរបស់ Pulisic ប៉ុន្តែបានរកគ្រាប់បាល់តាមស្មើភ្លាមៗបន្ទាប់ពី Benzema រកបានគ្រាប់បាល់ដ៏អស្ចារ្យ។

9d66b 16195757872150 800

Real Madrid នឹង​ត្រូវ​ជួប​ក្រុម Chelsea នៅ​ជើង​ទី​ក្នុងកីឡដ្ឋាន​Stamford Bridgeនៅ​ថ្ងៃពុធទី​០៥​ខែ​ឧសភា៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: