អាហារដែលមានជាតិអូមេហ្គា ៣ ត្រូវបានគេទទួលស្គាល់ថា ល្អបំផុតសម្រាប់សុខភាពមនុស្សយើងម្នាក់ៗ ហើយស្រ្តីដែលកំពុងពពោះ និងត្រៀមក្លាយជាម្តាយរបស់គេ គួរតែជ្រើសរើសយកអាហារមានជាតិអូមេហ្គា ៣ ព្រោះអាចជួយអភិវឌ្ឍដល់ខួរក្បាលទារកបានយ៉ាងល្អបំផុត។
ខាងក្រោម Knongsrok ណែនាំអាហារ ៧ ប្រភេទ ដែលអ្នកមិនគួររំលងឡើយ៖
៧) ត្រី
ប្រភេទត្រីភាគច្រើនសម្បូរទៅដោយអាស៊ីតខ្លាញ់ ដែលមានជាតិអូមេហ្គា ៣ ច្រើន ហើយជាពិសេសគឺត្រូវសាលម៉ុង។ ក្នុងនោះមាននូវសារធាតុចិញ្ចឹមជាច្រើន ដែលល្អសម្រាប់ការលូតលាស់របស់ទារក។
៦) ស៊ុត
មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដូចជាប្រូតេអ៊ីន ដែក អាស៊ីតហ្វូលិក.... ហើយក៏មានអាស៊ីតខ្លាញ់អូមេហ្គា ៣ ផងដែរ។ វានឹងជួយឲ្យការអភិវឌ្ឍខួរក្បាលរបស់ទារក ដំណើរការទៅបានល្អ បែបនេះអ្នកគួរតែទទួលទានស៊ុតឲ្យបាន ៣-៤ គ្រាប់/សប្តាហ៍។
៥) គ្រាប់ (Nuts)
ដូចជាគ្រាប់អាល់ម៉ុន គ្រាប់សណ្តែកដី ក៏មានផ្ទុកនូវអូមេហ្គា ៣ និងសារធាតុចិញ្ចឹមខ្ពស់ដូចគ្នា។ អ្នកអាចទទួលទានវាជាលក្ខណៈ អាហារសម្រន់ជំនួសស្ករគ្រាប់។
៤) ក្តាមសមុទ្រ
ក្តាមសមុទ្រមានផ្ទុកអូមេហ្គា ៣ ច្រើន ដោយក្តាម ១០០ ក្រាមអាចផ្តល់អាស៊ីតខ្លាញ់ដល់រាងកាយប្រមាណ ៥០០-១ ០០០ ម.ក។ ជាងនេះវាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមផ្តល់ប្រយោជន៍សម្រាប់ការអភិវឌ្ឍខួរក្បាល និងជួយឲ្យទារកមានភាពវាងវៃ សុខភាពល្អថែមទៀត។
៣) តៅហ៊ូ
តៅហ៊ូអាចផ្តល់នូវប្រូតេអ៊ីន និងកាល់ស្យួមជួយដល់ម្តាយដែលកំពុងពពោះមានសុខភាពល្អ។
២) ផ្កាខាត់ណា
ជាបន្លែដែលសំបូរទៅដោយជាតិអូមេហ្គា ៣ ហើយក្នុងផ្កាខាត់ណាមួយ អាចផ្តល់អូមេហ្គា ៣ ប្រហែល ២០០ មិល្លីក្រាមឯណោះដល់រាងកាយ។ ក្រៅពីនេះវាក៏មានវីតាមីន C និងជាតិសរសៃល្អសម្រាប់ស្រ្តីពពោះផងដែរ។
១) បន្លែមានពណ៌បៃតងចាស់
ដូចជាស្ពៃខ្មៅ ស្ពៃរួញ និងរុក្ខជាតិស្មៅមួយចំនួនផ្សេងទៀតដែលមានផ្ទុកអូមេហ្គា ៣ ខ្ពស់។ អ្នកអាចបន្ថែមការទទួលទានបន្លែទាំងនេះ ទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីអាចបំពេញអាស៊ីតខ្លាញ់ផ្តល់ប្រយោជន៍ល្អបំផុតចំពោះរាងកាយ និងខួរក្បាលទារក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក