Bayern Munich បានតែងតាំងលោក Julian Nagelsmann ជាអ្នកចាត់ការថ្មីរបស់ក្លឹបជាផ្លូវការហើយ Bayernបានចំណាយប្រាក់រហូតដល់ទៅ ២៥ លានផោន (៣០ លានដុល្លារអាមេរិក) ទៅឱ្យ RB Leipzig ដើម្បីផ្ដាច់កុងត្រា។
លោកJulianមានវ័យ ៣៣ ឆ្នាំសញ្ជាតិអាល្លឺម៉ង់នឹងចូលមកកាន់ដំណែងរបស់គាត់នៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ មុនបើករដូវកាលថ្មីនិងចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយBayernរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៦ ។
លោកគ្រូJulian Nagelsmann កាលគាត់ដឹកនាំក្រុម Hoffenheim គាត់បានជួយសង្រោះក្រុម Hoffenheimអោយផុតពីតំបន់កាត់ចេញក្នុងក្របខណ្ឌ Bundesliga ហើយថែមទាំងបាននាំក្រុមលេងពានរង្វាន់ UCL ថែមទៀតក្នុងឆ្នាំ២០១៧-២០១៨។ ហើយបន្ទាប់មកក្នុងឆ្នាំ២០១៩គាត់បានផ្លាស់ពី Hoffenheim មកចូលរួមជាមួយ RB Leipzig ក្នុងពេលនោះគាត់បាននាំក្រុមRB Leipzigឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UCL។
ការផ្លាស់ប្ដូរនេះកើតឡើងបន្ទាប់ពី FC Bayern បានយល់ព្រមតាមសំណើរបស់គ្រូបង្វឹកបច្ចុប្បន្នគឺលោក Hansi Flick ដើម្បីឱ្យកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ ពោលគឺបញ្ចប់កិច្ចសន្យាមុន ២ ឆ្នាំ។
ប្រភព: https://www.goal.com