មុនចាកចេញ​ពីតំណែងក្នុងដំណាច់រដូវកាល​នេះ Woodward នឹងជ្រើសរើសអ្នក​ជំនួសតំណែងគាត់ដោយផ្ទាល់

លោក Ed Woodward នឹងធ្វើការសំរេចចិត្តក្នុងការជ្រើសរើសអ្នកស្នងតំណែងផ្ទាល់របស់គាត់ ក្នុងនាមជាអនុប្រធានប្រតិបត្តិរបស់ Man United មុនពេលចាកចេញពីក្លឹបនេះ បើយោងតាមព័ត៌មានរបស់ Manchester Evening News ហើយ​លោក​បាន​រក​ឃើញបុគ្គល២​រូបហើយ។

0_Woodwardreplace

The Glazers បានផ្តល់ឱ្យគាត់នូវសេរីភាពក្នុងការសម្រេចចិត្ត ខណៈដែល Woodward ត្រៀមចាកចេញនៅរដូវក្តៅ។ការតែងតាំងបុគ្គលិក ៣ តំណែងចុងក្រោយរបស់ United ក្នុងតួនាទីនេះ គឺជាការតែងតាំងផ្ទៃក្នុងទាំងអស់ដូចជា Woodward, David Gill, ឬ Peter Kenyon ។

Richard Arnold Man United MD

លោក Richard Arnold ដែលកាន់តួនាទីនាយកគ្រប់គ្រងក្លឹប (managing director) នឹង​ផ្ទេរ​មក​កាន់​ជា​អនុប្រធានក្លិប​ជំនួសតំណែងរបស់លោក Ed Woodward ។

លោក Cliff Baty ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ

លោក Cliff Baty ដែលជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្លិបនេះគឺជាឈ្មោះបុគ្គលផ្ទៃក្នុងមួយផ្សេងទៀតដែលត្រូវបានគេសម្អាងថាអាចមកជំនួសលោក Woodward ក្នុងតួនាទីនេះ។តែ​យ៉ាងណា! ខណៈដែលលោក Woodward នឹង​ចាកចេញ​ពេល​ចប់​រដូវ​កាល មិន​ទាន់​ការ​តែងតាំងជាផ្លូវការ​ណាមួយនៅឡើយ​ទេ។

2_GettyImages 1230563813

ដោយឡែកការ​រំពឹង​ទុក​របស់​អ្នក​គាំទ្របិសាចក្រហម​ចង់​ឲ្យអតីតអ្នក​ចាំ​ទី​របស់​ក្លិប​លោក Edwin van der Sarr មក​ជំនួសតំណែង​លោក Woodward នោះ​បែប​មិន​អាចកើត​ឡើង​ទេ ពី​ព្រោះ​លោក Woodward មិន​ចូល​ចិត្ត​ ស្រប​ពេល​ប្រធានបច្ចេកទេសក្លិប Ajax រូបនេះជាបុគ្គលមានឥទ្ធិពលបំផុត​ក្នុងបាល់​ទាត់៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: