ក្លិបវិសាខានឹង​អាច​ឡើង​ទៅGroup Iតែ​ម្ដង​បើសិន​ប្រកួតឈ្នះ Lalenok United FC ក្នុង​វគ្គ​ជម្រុះ Play-off

ក្លិបបាល់​ទាត់វិសាខាមាឱកាស​ខ្ពស់​ដើម្បី​ឡើង​ទៅវគ្គ​ជម្រុះ​ក្នុង​ពូល​ I ប្រសិន​បើ​បើ​ពួក​គេ​លេង​ឈ្នះក្រុម​ជើងឯកលីគកំពូលទីម័រខាងកើត Lalenok United FC ។

Screenshot_13

ដើម​ឡើយ! វិសាខាត្រូវ​លេង​នៅ​ក្នុង​វគ្គ​ជម្រុះ២​ជុំ​ គឺ​ជុំ Preliminary Round​ និង​ជុំ Play-off Round ដោយ វិសាខាជួប Lalenok United FC ហើយ​បើ​ឈ្នះ​ក្នុង​ជុំ​នេះ​ត្រូវ​ជួប Persipura Jayapura តំណាងប្រទេស ឥណ្ឌូនេស៊ី ក្នុងជុំ​ Play-off Round ហើយ​បើ​ឈ្នះ​ជុំ​នេះ​ទៀត គឺ​ឡើង​ទៅ​វគ្គ​ជម្រុះក្នុងពូល​I តែ​ម្ដង។

Screenshot_12

ប៉ុន្តែ​ដោយ​សារក្នុង​ពូល H ក្រុម Hanthawady United របស់មីយ៉ាន់ម៉ាដកខ្លួន​ចេញ​ពីការ​ប្រកួត​នេះ AFC សម្រេច​ឲ្យ​ក្រុម Persipura Jayapura តំណាងប្រទេស ឥណ្ឌូនេស៊ីទៅលេង​នៅពូល H តែ​ម្ដង។

Screenshot_11

អ៊ីចឹង​យើងបាន៖ ពូល I

➡️ Kaya FC-Iloilo តំណាង ប្រទេសហ្វីលីពីន ,

➡️ Terengganu FC តំណាង ប្រទេសម៉ាឡេស៊ី

➡️ Geylang International FC តំណាងម្ចាស់ផ្ទះ ក្នុងប្រទេសសិង្ហបុរី

➡️ Visakha FC (កម្ពុជា) និង Lalenok United FC (ទីម័រខាងកើត)

ពូល H:

➡️ Kedah Darul Aman តំណាងប្រទេសម៉ាឡេស៊ី

➡️ Lion City Sailors (H), តំណាងប្រទេសសិង្ហបុរី

➡️ Saigon FC តំណាងប្រទេសវៀតណាម

➡️ Persipura Jayapura តំណាងប្រទេស ឥណ្ឌូនេស៊ី

ចំណែកពូល G ដែលមានបឹងកេត​៖

➡️ Hanoi FC តំណាង ប្រទេសវៀតណាម ,

➡️ Bali United FC តំណាង ប្រទេសឥណ្ឌូនេស៊ី

➡️ Boeung Ket FC តំណាង ប្រទេសកម្ពុជា

➡️ FC Chanthabouly (ឡាវ) និង ក្លិប Kasuka FC (ប្រ៊ុយណេ)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: