Melbourne City ទំនងឡើង​មក​ជំនួសក្លិប​មីយ៉ាន់ម៉ា​ក្នុង​វគ្គជម្រុះPlay-off ដោយមិនប្រកួតជម្រុះ Preliminary round​

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួននៅអាស៊ីអាគ្នេយ៍រាយការណ៍ថាMelbourne City នឹងត្រូវទទួលបានឱកាសប្រកួតពានរង្វាន់ AFC Champions League ដោយសារតែការដកខ្លួនរបស់ក្រុមមីយ៉ាន់ម៉ា Shan United ។

106c4c503f4a3e638199e6b12e29880d

តាមរយៈ​ការ​ចាប់​ឆ្នោត​របស់​ AFC ក្រុម​ Shan United នឹងត្រូវ​លេង​វគ្គ​ជម្រុះ AFC Chasmpions League ជុំ Preliminary round​ ប៉ុន្តែ ដោយ​សារតែស្ថានភាពមិនស្ថិតស្ថេរនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ប្រភពសារព័ត៌មាន​មក​ពីរដ្ឋធានី​ Yangon​ និង Jakarta បានរាយការណ៍ថា Shan United នឹងមិនចាកចេញពីប្រទេសរបស់ខ្លួន នៅក្នុងការប្រកួតជម្រុះដំបូងនេះ​ជាមួយក្លិប​មក​ពី​លីគ​កំពូល​អូស្រ្តាលីមួយនេះនោះ​ទេ បន្ទាប់​ពី​លើក​ពេល​កាល​ពី​ខែមេសាមកដល់ខែមិថុនាខាងមុខ​នេះ​ដោយសារកូវីដ១៩។

Download

ដោយសារតែការប្រកួតនេះគឺជាការប្រកួតដំបូងនៅក្នុងដំណើរការវគ្គជម្រុះ គេគិតថានឹងមិនចាំបាច់មានអ្នកជំនួស Shan United នៅដំណាក់កាលនេះទេ ជាពិសេសជាមួយនឹងស្ថានភាពដែលទ្វីបអាស៊ី​កំពុងរង់គ្រោះ​ដោយ​សារ​ស្ថានភាព​នៃ​ការ​ឆ្លងកូវីដ១៩។ វេបសាយកីឡា World Games របស់​អូស្រ្តាលីបាន​រាយការណ៍​ថា ខណៈដែលសហព័ន្ធកីឡាបាល់​ទាត់​ទ្វីប​អាស៊ីមិន​ទាន់បាន​ប្រកាស​ជាផ្លូវការអំពីការ​ដកខ្លួន​ចេញ ជំនួប Melbourne-Shan ត្រូវ​ដកចេញពី​បញ្ជី​ការ​ប្រកួតផ្លូវការ​របស់គណៈកម្មការរៀបចំ​ការ​ប្រកួត​ AFC ។

Screenshot_1

នេះមានន័យថា​ការ​ដកខ្លួនរបស់ Shan United និង​ឲ្យ​ City ឡើង​ទៅ​លេង​វគ្គ​ជម្រុះ Play-off តែ​មួយ​ជើង​ជាមួយក្លិបជប៉ុន  Cerezo Osaka នៅ​ថ្ងៃ​ទី២១-២៣ខែមិថុនា។ក្រុម​ដែល​ឈ្នះវគ្គនេះ​នឹង​ឡើងទៅ​លេង​ក្នុង​ពូល​J​ដែលមានក្លិប​ចិន Guangzhou FC, Port FC របស់​ថៃ និង​ក្លិប  Kitchee ​របស់​ហុងកុង។

Screenshot_2

Hanthawady United របស់មីយ៉ាន់ម៉ាក៏ត្រូវបានគេរំពឹងថានឹងដកខ្លួនចេញពីការប្រកួតជម្រុះនៅ AFC Cup ដែលជាការប្រកួតក្លឹបលំដាប់ទី ២ នៅអាស៊ី​ហើយ Persipura របស់ឥណ្ឌូនេស៊ីនឹងឈានទៅវគ្គចែកពូលក្នុងតំបន់អាស៊ានតែម្ដង៕

 

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: