ស្រ្តីគ្រប់រូបតែងតែជួបប្រទះនូវបញ្ហាសុខភាពប្រចាំខែ ឬយើងហៅថា "ការមករដូវ"។ កំឡុងពេលមករដូវ ក៏ធ្វើឲ្យស្រ្តីមានការបាត់បង់ឈាមច្រើន ហើយមានសភាពឈឺចាប់ត្រង់ផ្នែកពោះពីតិចទៅខ្លាំង ផ្អែកតាមសុខភាពរបស់មនុស្សម្នាក់ៗ។
យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមធ្វើការចែករំលែកឲ្យអ្នកបានស្គាល់នូវភេសជ្ជៈ ៦ ប្រភេទដែលអ្នកគួរតែទទួលទាន ដើម្បីកាត់បន្ថយការឈឺចាប់និងជួយឲ្យអ្នកឆាប់បំពេញថាមពលមកវិញ កំឡុងពេលមករដូវ៖
៦) ទឹកក្រូចឆ្មាទឹកឃ្មុំ
ក្រូចឆ្មាជាប្រភពនៃវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាអាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ ដោយយើងគ្រាន់តែយកក្រូចឆ្មា ១ ផ្លែមកហាន់ជាចំណិត ហើយលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ១ កែវ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ រួចយកមកទទួលទាន។
៥) តែ Chamomile (តែផ្កាម្លិះ)
តែផ្កាម្លិះ មានផ្ទុកនូវ Glycine ដែលជាអាស៊ីតអាមីណូដ៏សំខាន់ អាចបំបាត់នូវការកន្រ្តាក់សាច់ដុំ។ ទទួលទានតែផ្កាម្លិះ អាចជួយកាត់បន្ថយការរមួលសាច់ដុំនិងបន្ធូរស្បូន។
៤) តែបៃតង
វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវាជាគ្រឿងផ្សំចាំបាច់ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ។
៣) ទឹកខ្ញី
ខ្ញីជារបស់ហឹរ ហើយវាអាចរំញោចចរាចរឈាម ដែលអាចជួយបន្ធូរការកន្ត្រាក់សាច់ដុំផ្នែកស្បូន និងជួយកាត់បន្ថយការហើមពោះ និងក្អួតចង្អោរផ្សេងៗ។
២) ទឹកដោះគោ
ទឹកដោះគោមានផ្ទុកនូវជាតិកាល់ស្យូមខ្ពស់ បូកផ្សំនឹងជាតិម៉ាញេសូម ដែលអាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ។
១) ទឹកក្ដៅឧណ្ហ៍ៗ
ប្រសិនអ្នកមានអាការៈឈឺសន្លាក់ គឺការជ្រើសរើសទឹកក្ដៅឧណ្ហ៍ៗមកផឹកជាប្រចាំកំឡុងពេលមករដូវ ជាជម្រើសល្អបំផុត ព្រោះវាអាចកាត់បន្ថយការឈឺចាប់ផ្នែកនោះបានច្រើនណាស់។ ដោយសារតែទឹកក្តៅជួយជំរុញចលនាឈាម ឲ្យដំណើរការបានល្អ បែបនេះអាចជួយបន្ធូរសាច់ដុំ និងកាត់បន្ថយការឈឺចាប់ពេលមករដូវបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក