ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះចាត់ទុកការប្រកួតនេះថាជា“ English El Clasico” ។ Fred បានសរសើរមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីល ជាតិរបស់គាត់គឺ Raphinha ហើយសង្ឃឹមថាកីឡាកររូបនេះនឹងមិនបង្ហាញខ្លួនក្នុងជំនួប Man Utd ជាមួយ Leed United ទៅចុះ។
និយាយអំពីកីឡាករដែលគាត់មិនចង់ប្រឈមមុខជាមួយក្រុម Leeds United Fred បាននិយាយបែបលេងសើចទៅកាន់គេហទំព័រផ្លូវការរបស់ Man United ថា៖ “ Bruno បាននិយាយអំពី Raphinha តាំងពីពេលគាត់មកដល់។ ពួកគេលេងជាមួយគ្នានៅ Sporting Lisbon"។
"គាត់ជាកីឡាករដ៏អស្ចារ្យ ដែលរដូវកាលនេះជាពេលវេលាដ៏អស្ចារ្យរបស់គាត់ ហើយមានក្លឹបជាច្រើនកំពុងសម្លឹងមើលគាត់។ ខ្ញុំបានជួបគាត់នាពេលថ្មីៗនេះ។ គាត់មនុស្សល្អ ហើយក៏ជាកីឡាករឆ្នើមតែ ... ខ្ញុំសង្ឃឹមថាគាត់នឹងមិនមានឈ្មោះលេងតទល់និងយើងនោះទេ"។
“ ខ្ញុំសូមជូនពរឱ្យគាត់ឆាប់ជាសះស្បើយ និងទទួលបានជោគជ័យច្រើនក្នុងអាជីពរបស់គាត់។ គាត់ជាកីឡាករលេចធ្លោសម្រាប់លីគ ដូច្នេះពិតណាស់វាល្អសម្រាប់យើង ប្រសិនបើគាត់មិននៅលើទីលាន"។
"ប្រសិនបើគាត់លេង យើងនឹងតាមមើលគាត់ដោយយកចិត្តទុកដាក់ និងធ្វើការលើគម្រោងការរបស់យើងឲ្យអស់ពីលទ្ធភាព។ យើងនឹងព្យាយាមបិទគាត់អំពីទម្រង់លេងរបស់គាត់ដែលគំរាមកំហែងដល់ក្នុងការប្រកួតនេះ"។
តាមពិត Raphinha គឺជាមិត្តរួមក្រុមជម្រើសជាតិរបស់ Fred ហើយក៏ជាមិត្តល្អរបស់ Bruno Fernandes ផងដែរ។ ខ្សែបម្រើស្លាបរបស់ក្រុម Leeds រកបាន ៦ គ្រាប់និងបញ្ជូនបាល់បាន៦លើក នៅ Premier League រដូវកាលនេះ ប៉ុន្តែទំនងជាមិនមានវត្តមាននៅក្នុងការប្រកួតនាថ្ងៃអាទិត្យនេះទេ ដោយសារគាត់មិនទាន់ជាសះស្បើយពីរបួសដែលគាត់បានរងរបួសកាលពីប៉ុន្មានសប្តាហ៍មុន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក