ក្នុងស្ថានភាពជំងឺរាតត្បាត COVID-19 ជឿថាមេផ្ទះភាគច្រើន រមែងនិយមទិញសាច់និងបន្លែជាច្រើនមកស្តុកទុកក្នុងផ្ទះ ព្រោះដើម្បីកាត់បន្ថយការចេញទៅខាងក្រៅ។
ប៉ុន្តែប្រភេទសាច់និងបន្លែខ្លះ នៅពេលអ្នកមិនដឹងពីវិធីរក្សាទុកឲ្យបានល្អ និងមានគុណភាពយូរ វាក៏ប្រែទៅជាខូច ហើយឡើងក្លិនស្អុយ ដែលពិបាកយកមកទទួលទាន។ អត្ថបទនេះ Knongsrok ចែករំលែកតិចនិក ៤ ក្នុងការកម្ចាត់ក្លិនស្អុយលើសាច់គោ សម្រាប់អ្នកក្លាសេមិនបានល្អ ឬរក្សាទុកយូរពេក៖
៤) បំបាត់ក្លិនស្អុយដោយប្រើប្រាស់ខ្ទឹមបារាំងស្ងួត
វិធីនេះគឺងាយ ហើយនឹងឆាប់រហ័សបំផុត ដោយអ្នកគ្រាន់តែយកខ្ទឹមបារាំងស្ងួតមកបុកឲ្យក្លាយជាកម្ទេច ហើយយកវាមកលាយច្របាច់ជាមួយសាច់គោជាការស្រេច។
៣) បំបាត់ក្លិនស្អុយដោយយកទៅកំដៅ
ការយកសាច់នោះមកកំដៅក៏អាចបំបាត់ក្លិនមិនល្អបានដែរ ដោយអ្នកហាន់វាជាបំណែកធំៗ ហើយយកមកដាក់ក្នុងឆ្នាំង លាយទឹកបន្តិច រួចចម្អិនវាដល់ខាប់ទឹក។ វិធីនេះអាចបំបាត់ក្លិនស្អុយបានខ្លះដែរ តែក្រោយធ្វើបែបនេះហើយសាច់ពិបាកនឹងយកទៅច្នៃធ្វើជាម្ហូបបន្តិច។
២) បំបាត់ក្លិនស្អុយដោយប្រើស្រាទំពាំងបាយជូរស
ប្រភេទស្រាទំពាំងបាយជូរស ក៏អាចយកមកកម្ចាត់ក្លិនស្អុយលើសាច់បានដែរ។ វិធីធ្វើគឺចាក់ស្រានោះចូលចាន ១ ហើយយកសាច់មកត្រាំរយៈពេល ១៥ វិនាទី រួចលើកវាមកលាងសម្អាតទឹកធម្មតាវិញ នោះអ្នកនឹងឃើញប្រសិទ្ធភាព។
១) បំបាត់ក្លិនស្អុយដោយប្រើខ្ញី
យកខ្ញីមកកិនឲ្យម៉ត់ ហើយយកវាមកប៉ាត់ជុំវិញសាច់ រួចសឹមលាងទឹក នោះក៏អាចបំបាត់ក្លិនសាច់ស្អុយបានងាយដែរ ព្រោះជាទូទៅខ្ញីវាមានជាតិហឹរនិងក្លិនក្រអូប។ វិធីនេះក៏គេរមែងយកទៅអនុវត្តជាមួយសាច់ត្រីដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក