របបអាហារដែលអ្នកជ្រើសរើសមកទទួលទានប្រចាំថ្ងៃ គឺជាកត្តាសំខាន់ណាស់ ក្នុងការកំណត់ពីស្ថានភាពសុខភាពរបស់អ្នកទៅថ្ងៃខាងមុខ។ អ្នកខ្លះសុខៗឈឺដោយមិនដឹងខ្លួន ហើយមានជំងឺជាច្រើនមកបៀតបៀន នោះក៏ដោយសារតែអ្នករំលងពុំបានចាប់អារម្មណ៍ពីរបបអាហារប្រចាំថ្ងៃនេះឯង។
ខាងក្រោម Knongsrok ណែនាំឲ្យអ្នករាល់គ្នាគួរកាត់បន្ថយ ឬជៀសវាងនៅរបស់ ៨ ប្រភេទ ដែលប៉ះពាល់សុខភាពធ្ងន់ធ្ងរបំផុត ហើយជំងឺខ្លះអាចឆក់យកជីវិតយើងថែមទៀតផង៖
៨) គ្រីម
មិនថាតែនៅលើកាហ្វេ ឬភេសជ្ជៈមួយចំនួន គេចូលចិត្តបន្ថែមគ្រីម (Cream) ដើម្បីបន្ថែមឱជារស។ ប៉ុន្តែរបស់នេះបង្កផលប៉ះពាល់ដល់បេះដូងខ្លាំងណាស់ យូរទៅអាចនាំឲ្យអ្នកកើតជំងឺខ្សោយបេះដូង។
៧) ម្រេច
កុំថាបរិភោគម្រេចច្រើនល្អ វាជាអាហារដែលឆ្លងកាត់ការកែច្នៃហើយអាចបណ្តាលឲ្យកើតជំងឺមិនល្អផ្សេងៗបាន។
៦) ភេសជ្ជៈដែលមានជាតិស្ករខ្ពស់
គ្នាយើងខ្លះចូលចិត្តណាស់ ដោយគិតថាទទួលទានភេសជ្ជៈផ្អែមៗដើម្បីឲ្យមានកម្លាំង។ ការគិតបែបហ្នឹងគឺខុសហើយ ការដែលរាងកាយទទួលយកជាតិស្ករខ្ពស់ពេក ក៏នាំឲ្យក្លាយទៅជាជំងឺទឹកនោមផ្អែម ឬលើសឈាម។
៥) ដំណាប់ផ្លែឈីរី
ប្រភេទផ្លែឈីរីដែលគេយកទៅត្រាំ ឬយកមកធ្វើជាដំណាប់ ដាក់ក្នុងកំប៉ុង គឺមានផ្ទុកជាតិស្ករខ្ពស់ណាស់ ទោះមានឈ្មោះជាផ្លែឈើ តែក៏អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកដែរ។
៤) អាហារសម្រន់ប្រភេទបំពង
ប្រភេទអាហារសម្រន់ដែលគេយកទៅបំពង ដូចជាដំឡូងបំពងជាដើមនេះ គឺបឺតយកបរិមាណជាតិខ្លាញ់លើសលប់ មិនល្អនោះទេចំពោះសុខភាព។
៣) ស្ករកញ្ចប់ ដែលមិនមែនជាស្ករធម្មជាតិ
ប្រភេទនេះគេហៅស្ករសិប្បនិមិត្ត ដែលយើងនិយមឃើញនៅពេលទទួលទានកាហ្វេ ឬភេសជ្ជៈផ្សេងៗដែលគេភ្ជាប់មកជាមួយ។ តាមការស្រាវជ្រាវប្រភេទស្ករនេះមិនល្អនោះទេចំពោះសុខភាព។
២) សាច់ជ្រូកបំពង
សាច់ជ្រូកបំពង ដែលមានជាប់សាច់ខ្លាញ់បន្តិចៗ គ្នាយើងខ្លះចូលចិត្តណាស់ ព្រោះវាមានរសជាតិឆ្ងាញ់ តែយល់ល្អសុំកុំទម្លាប់បរិភោគច្រើនពេកអី ព្រោះវាធ្វើឲ្យអ្នកឡើងទម្ងន់លឿន។
១) Hot Dog
ប្រភេទសាច់កែច្នៃ Hot Dog យើងនិយមឃើញគេដាក់នៅលើ Pizza ឬគេយកមកទទួលទានជាលក្ខណៈទូទៅ។ ទម្លាប់ប្រជាជនជប៉ុន គឺដាច់ខាតមិនទទួលទានសាច់កែច្នៃប្រភេទហ្នឹងឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក