MARCA: កំពូលភ្នាក់ងារ Mendes កំពុងរត់ការឲ្យ Cristiano Ronaldo ត្រឡប់ទៅ Manchester United

Cristiano Ronaldo ពិត​ជាមិនសប្បាយចិត្តនោះ​ទេនៅក្លឹប Juventus ហើយរឿងនោះត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រោយរឿង​រ៉ាវ​ជា​ច្រើន​បាន​កើតឡើងបែបប្រឆាំងនិងគាត់ ហើយ​ករណីនេះ​ហាក់ដូចជាបាន​បង្កើនពាក្យចចាមអារ៉ាមថាគាត់នឹងចាកចេញពីទីក្រុង Turin នៅរដូវក្តៅនេះ។

Cristiano Ronaldo 1009003

ខ្សែប្រយុទ្ធព័រទុយហ្កាល់បានខឹងយ៉ាងខ្លាំងក្នុងការ​ប្រកួតមួយចំនួន។ ស្រប​ពេល Juventus កំពុង​តែ​របូត​ពាន Seier A ពី​ដៃរបស់​ខ្លួន ហើយចំណាត់​ថ្នាក់​ក្នុង​លីគ​ក៏​មិន​ល្អ​ទៀត​នោះ អនាគតរបស់​គាត់នៅ​ក្រុម​សេះបង្កង់​កំពុងតែវិលវល់។

ការវិលត្រលប់ទៅ Manchester United ជាករណីអាចទៅរួច

Cristiano Ronaldo

ជម្រើសក្នុងការវិលត្រឡប់ទៅកាន់ Real Madrid មិន​អាច​ទេ ពីព្រោះ​លោក Florentino Perez បាន​បញ្ជាក់ហើយ ដូច្នេះ Cristiano កំពុងពិចារណាលើជម្រើសផ្សេងទៀត។ យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថាក្លឹបបិសាចក្រហម Manchester United នឹងក្លាយជាកន្លែង​មួយ​ដែល​កីឡាករ​នឹង​ផ្ទេរទៅ​ហើយលោក Jorge Mendes កំពុងពិចារណា និង​ធ្វើ​ការ​លើ​ការ​ផ្ទេរទៅកាន់ទឹកដី Old Trafford ។

16191599059135

កាសែតនិងបណ្ដាញសារព័ត៌មានរបស់អ៊ីតាលីបាននិយាយថា ក្លិបយក្សនៃក្របខ័ណ្ឌ Premier League និងសមាជិកនៃក្របខ័ណ្ឌ Super League ដែលបរាជ័យរួច​ទៅ​ហើយ​នោះ កំពុងពិចារណាលើការផ្ទេរ ហើយគ្រូបង្វឹកលោក Ole Gunnar Solskjaer បានផ្តល់ភ្លើងខៀវដល់គំនិតនេះផងដែរ។

1216

ទោះយ៉ាងណាក៏ដោយ! មានឧបសគ្គមួយចំនួនរាំងខ្ទប់នៅក្នុងវិធីនៃកិច្ចព្រមព្រៀងនេះ។ ទីមួយប្រាក់ខែរបស់ Cristiano ដែលគាត់នឹងត្រូវកាត់បន្ថយដើម្បីត្រឡប់ទៅ Manchester (បើ​ចង់មក Man Utd ត្រូវកាត់បន្ថយប្រាក់ឈ្នួល)។ ទីពីរគឺឆន្ទៈរបស់ Juventus ក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញក្នុង​តម្លៃដើម។ លោក Mendes កំពុងធ្វើការក្នុងគោល​បំណងឲ្យការផ្ទេរនេះកើតឡើង។Ronaldo ទទួលបាន​សំណាងមិនល្អសោះ ក្នុងនាមជាសមាជិកនៃក្រុមសេះបង្កង់ Juventus ដែលមិនបាន​ឈ្នះពានអ្វីសោះជាលើកដំបូងចាប់តាំងពីឆ្នាំ 2011 ហើយពានរង្វាន់ Serie A ក្នុង​ឆ្នាំនេះ​នឹង​របូត​ទៅ​ដៃ Inter Milan ទៅ​ហើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: