អ្នកសារព័ត៌មានម្នាក់របស់វេបសាយ Mirror នៅ Palm Beach បានជំរុញឱ្យលោក Avram សុំទោសដល់អ្នកគាំទ្រ United បន្ទាប់ពីកម្មវិធី Super League ត្រូវបរាជ័យហើយដកខ្លួន។ Glazer បានចូលទៅក្នុងឡានរបស់គាត់ ហើយមិនបានផ្តល់ការឆ្លើយតបនៅពេលសួរអំពីការលក់ក្លឹបនោះឡើយ។
កាលពីថ្ងៃសុក្រអ្នកកាសែត Daily Mirror បានប្រទះឃើញ Avram Glazer នៅ Palm Beach និងបានជំរុញឱ្យគាត់សុំទោសដល់អ្នកគាំទ្រក្រុម Manchester United ចំពោះរាល់បញ្ហាចម្រូងចម្រាស និងភាពវឹកវរដែលបង្កើតឡើងដោយគម្រោង Super League ។
ទោះយ៉ាងណាក៏ដោយលោក Glazer បានបដិសេធមិនធ្វើដូច្នេះទេ ហើយផ្ទុយទៅវិញបានដើរឆ្ពោះទៅរកឡានរបស់គាត់។ បន្ទាប់មកអ្នកសារព័ត៌មានបានសួរគាត់អំពីការលក់ក្លឹបហើយAvram ឆ្លើយថា៖“ អត់មានយោបល់អីទេ” ។
ថ្មីៗនេះអ្នកគាំទ្របានធ្វើបាតុកម្មប្រឆាំងនឹង Glazers នៅ Carrington ហើយមានរបាយការណ៍ជាច្រើនបានលើកឡើងថាម្ចាស់ក្លិបដើមកំណើតអាមេរិចអាចលក់ក្លឹបក្នុងពេលឆាប់ៗនេះ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក