អនុប្រធាននាយកប្រតិបត្តិរបស់ Manchester United លោក Ed Woodward បានគ្រោងនឹងប្រកាសការចាកចេញរបស់លោកនៅដណាច់ឆ្នាំនេះហើយ ខណៈការប្រកាសជាផ្លូវការក៏បានបង្ហាញឲ្យដឹងរួចហើយដែរ។
ទោះយ៉ាងណា! បន្ទាប់ពី European Super League ត្រូវរលាយបណ្ដើរៗ លោកបានសម្រេចចិត្តចាកចេញ ប៉ុន្តែប្រធានធំរបស់ក្លិប លោក Joel Glazer ព្យាយាមបញ្ចុះបញ្ចូលគាត់មិនឱ្យចាកចេញ។
លោក Joel Glazer បានព្យាយាមអស់ពីសមត្ថភាព ដើម្បីនិយាយជាមួយ Ed Woodward ពីការលាឈប់ពីតួនាទីជាអនុប្រធានប្រតិបត្តិរបស់ Man United ដូចក្នុងកាសែត The Times បានចុះផ្សាយ ។
Woodward បានបង្ហាញភាពភ្ញាក់ផ្អើលបន្ទាប់ពីចូលរួមជាមួយគេ ជាមួយឯងគ្រោងបង្កើតពាន Super League ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក្លិបនានាក្នុង Premier League បានដកខ្លួនបន្តិចៗទាល់តែអស់ ហើយលោកបានសម្រេចចិត្តចាកចេញពីតួនាទីរបស់គាត់ - តែ Glazer បានព្យាយាមនិងបញ្ចុះបញ្ចូលគាត់ឱ្យផ្លាស់ប្តូរគំនិតរបស់គាត់ក្នុងចាកចេញនេះ ឲ្យមកបន្តធ្វើការជាមួយពួកគេបន្តទៀត។
ទោះយ៉ាងណា Woodward មានអារម្មណ៍ថាគាត់ត្រូវតែទៅ បន្ទាប់ពីទទួលរងនូវការរិះគន់ជាច្រើនលើក ច្រើនសារ ហើយបានជូនដំណឹងដូចគ្នេះនាទៅចៅហ្វាយរបស់គាត់ហើយដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ទាក់ទងនឹងការចាកចេញរបស់ Woodward លោក Joel Glazer ក៏បាននិយាយផងដែរថាលោកនឹងស្វាគមន៍ជានិច្ចសម្រាប់ការត្រឡប់មកនៅ Old Trafford វិញ ពីព្រោះលោកបានបម្រើការងារអស់ជាច្រើនឆ្នាំជាសមួយក្លិបដោយរកបានលុយរាប់លានដុល្លារ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក