Jesse Lingard ធ្លាប់គិតឈប់ពីបាល់ទាត់ចំពេលមានបញ្ហាសុខភាពផ្លូវចិត្ត

Lingard ពិតជាពិបាកក្នុងការរក្សាការផ្តោតអារម្មណ៍របស់គាត់ឲ្យដូចកាលពីមុនក្នុងកំឡុងពេលប្រទេសអង់គ្លេសបិទការចេញចូលដោយសារកូវីដ១៩កាលពីឆ្នាំមុន។

0_PrjessePNG

ម្តាយរបស់ Lingard បានកើតជំងឺធ្លាក់ទឹកចិត្ត ហើយនៅពេលនោះដែលធ្វើឱ្យអ្វីៗកាន់តែពិបាកសម្រាប់កីឡាករបាល់ទាត់ដូចជាគាត់។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានដកស្រង់សម្តីដោយកាសែត The Guardian  Jesse Lingard ត្រូវបានគេសួរថាតើគាត់ចង់ឈប់បាល់ទាត់ដែរឬទេហើយគាត់បានឆ្លើយតបថា៖“ មិនបោះបង់ចោលបាល់ទាត់ទេ គ្រាន់តែចង់សម្រាកមួយរយៈ។

Jesse Lingard

«ខ្ញុំចង់ចូលលេងក្នុងការ​ប្រកួត​ហើយ​ការ​អង្គុយកៅអីបម្រុងមិនបាន​ធ្វើឲ្យខ្ញុំសប្បាយចិត្តនោះ​ទេ»។

«ថ្ងៃក្រោយ ខ្ញុំបានប្រាប់បងប្អូនខ្ញុំថា ខ្ញុំធ្លាប់​សប្បាយចិត្ត​ទោះ​បី​ជា​អង្គុយកៅអីបម្រុង តែ​ពេល​នេះ​ខ្ញុំទប់លែងជាប់​ហើយ ហើយខ្ញុំក៏​លែងចង់លេងតទៅទៀតដែរ»។

Manchester City V Manchester United   Premier League

"ខ្ញុំមិនចង់លេងទេ ព្រោះចិត្តរបស់ខ្ញុំមិននៅទីនោះ(ក្នុងការប្រកួត) ខ្ញុំមិនបានផ្តោតអារម្មណ៍ទាល់តែសោះ។ ខ្ញុំកំពុងគិតអំពីរឿងផ្សេងទៀតហើយជាក់ស្តែងវាអស់លុយចាយ ហើយព្យាយាមលេងបាល់ទាត់ ទាំងចិត្តមិនចង់»។

កីឡាករខ្ចីជើងរបស់ក្លិបបិសាចក្រហម Manchester United បាននិយាយអំពីការតស៊ូប្រយុទ្ធនឹងជំងឺធ្លាក់ទឹកចិត្តរបស់ម្តាយរបស់គាត់។ គាត់បានបន្តទៀតថា៖ «ជាច្រើនឆ្នាំមកនេះយើងមានជំនួយសម្រាប់គាត់ ប៉ុន្តែសូម្បីតែសម្រាប់ខ្ញុំ វាពិបាកក្នុងការដោះស្រាយបញ្ហា»។

4236

"មានអារម្មណ៍ថា ខ្លួនឯងមិនមែនជាមនុស្សដូចពីមុន។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមែនជា Jesse Lingard ពីមុន។ សូម្បីតែនៅក្នុងការប្រកួតបាល់ទាត់ ខ្ញុំមានអារម្មណ៍ថាដូចជាការប្រកួតនេះកំពុងតែដំណើការតែម្នាក់ឯង"។

"ដូច្នេះខ្ញុំបាននិយាយរឿងគ្រប់យ៉ាងឲ្យ United បាន​ដឹង ហើយបានប្រាប់ពួកគេពីអ្វីដែលខ្ញុំកំពុងឆ្លងកាត់ អ្វីដែលម្តាយខ្ញុំកំពុងឆ្លងកាត់ហើយពួកគេតែងតែនៅទីនោះដើម្បីជួយខ្ញុំ" ។

Wolwhu

មួយឆ្នាំក្រោយមក Lingard បានផ្លាស់ប្តូរខ្លួនឯង ខណៈពេលកំពុងខ្ចីជើងជាមួយ West Ham ដោយស៊ុតបញ្ជូលទី ៩ គ្រាប់និងបញ្ជូន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ ដងនៅ Premier League៕

ប្រភព៖ The Guardian

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: