លេងមែនទែនហើយ! អ្នក​គាំទ្រ Man Utd ប្រមូលផ្ដុំបិទច្រកទីលានហ្វឹកហាត់ Carrington ប្រឆាំងជាមួយម្ចាស់ក្លិប

The Glazers (ប្រធានក្លិប Manchester United)គឺជាស្ថាបត្យករដ៏សំខាន់ម្នាក់នៅពីក្រោយនៃការបង្កើតពាន​រង្វាន់ Super League ដ៏ចម្រូងចម្រាស។ អ្នកគាំទ្រកំពុងធ្វើការតវ៉ាជាមួយនឹងការ​លើបដាដែលសរសេរថា " 'we decide when you play.'។

0_Screen Shot 2021 04 22 At 094139

អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានប្រមូលផ្តុំគ្នានៅខាងក្រៅ Carrington តវ៉ាប្រឆាំងនឹងក្រុមលោក Glazers ខណៈដែលពាន European Super League កំបុង​តែ​ស្ថិត​ក្នុងដង្ហើមចង្រឹតទៅហើយនោះ។

1426462

អ្នកគាំទ្របានបិទច្រកចូលទាំងពីរហើយឈរលើកបដាដែលអានថា“ Glazers Out” និង“ " we decide when you play.” ។ ក្រុមត្រកូលលោក The Glamers ដ៏ល្បីល្បាញផ្នែកជំនួញក្នុងបាល់​ទាត់មួយក្រុមនេះ គឺជាផ្នែកមួយនៃកម្លាំងជំរុញនៅពីក្រោយការ​បង្កើតពាន Super League ដោយលោក Joel Perez (បុគ្គលម្នាក់ក្នុងថ្នាក់ដឹកនាំ Man Utd តែមិនជាប់សាច់ឈាមជាមួយលោក Florentino Perexz របស់ Real Madrid នោះ​ទេ)បានកាន់តួនាទីជាអនុប្រធាន។

42073214 0 Image A 27_1619081647859

គាត់បានចេញសេចក្ដីថ្លៃងការណ៍ក្នុងវេបសាយរបស់ក្លិបដើម្បីសុំអភ័យទោសដល់អ្នកគាំទ្រកាលពីថ្ងៃអង្គារ ប៉ុន្តែលោក Florentino Perez ប្រធានក្លិប Real Madrid  បានបញ្ជាក់ថាក្លឹបទៃាំងអស់នៅតែ“ រួមគ្នានៅក្នុងគំរោងនេះ” ៕

PcVmP5k9gTTZ_6BiCDlsmmQov_1440x.960

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: