ខ្សែការពារសញ្ជាតិម៉ាឡេស៊ី Nick Swirad នឹងបង្ហាញខ្លួនក្នុងលីគកំពូលថៃរដូវកាលក្រោយ បន្ទាប់ពីរូបគេបានបន្តកុងត្រាជាមួយក្រុមជើងឯកលីគ ២ ថៃ Nongbua Pitchaya ។
រឿងនេះត្រូវបានចែករំលែកដោយអ្នកយកព័ត៌មានរបស់កាសែត The Star គឺលោក T.Avineshwaran ដែលនេះមានន័យថា Swirad ដើរតាមគន្លងរបស់ Junior Eldstal ដែលនៅជាមួយក្លិប Chonburi ដល់រដូវកាលក្រោយដែរ ។
Nicholas Swirad has extended his stay with Nongbua Pitchaya and will play in the Thai League 1. He has signed a one year deal with them. Junior Eldstal is also understood to have extended his stay with Chonburi. #Transfer #MalaysiansAbroad
— T. Avineshwaran (@avineshW90) April 21, 2021
Swirad បានចូលរួមជាមួយ Nongbua Pitchaya នៅក្នុងទីផ្សារដោះដូរលើកទី ២ នៃរដូវកាល ២០២០/២០២១នៃលីគទី២ថៃ បន្ទាប់ពីគាត់ត្រូវបានក្រុម Selangor ដោះលែងឲ្យទៅរកក្លិបថ្មី។ កីឡាករដែលធ្លាប់ពង្រឹងក្រុម Melaka United និង PKNS FC បានជួយក្រុម Nongbua ឈ្នះ Thai League 2 ដោយមានប្រៀប ៦ ពិន្ទុនាំមុខក្រុម Chiangmai Unitedដែលជាក្រុមជើងឯករង។
បន្ទាប់ពី Swirad និង Junior បានចុះកិច្ចសន្យាបន្ត ជោគវាសនារបស់ខ្សែការពារម្នាក់ទៀតគឺ Dominic Tan ដែលលេងជាមួយ Police Tero នៅតែមិនទាន់ដឹងនៅឡើយ។
Dominic Tan លេងនៅក្លិបរបសដ់ប្រទេសថៃ មុនកីឡាករពីរនាក់ខាងលើនេះទៅទៀត ហើយក្លិប Police Tero ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តលើអនាគតរបស់កីឡាករនាពេលខាងមុខនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក