ក្លិប PL ទាំង ៦ បានប្រកាសថាពួកគេបានដកខ្លួនចេញពីគម្រោង Super League នៅថ្ងៃអង្គារនេះជាបន្តបន្ទាប់ហើយ ស្របពេលប៉ុន្មាននាទីមុននេះក្លិប Atletico Madrid ជាក្លិបបន្ថែមទៀតដែលប្រកាសដកខ្លួន។
នៅពេលត្រូវបានគេសួរអំពីថាតើ Super League នឹងឆ្ពោះទៅមុខបន្តទៀត បន្ទាប់ពីការចាកចេញរបស់ក្លិបក្នុងក្របខ័ណ្ឌ Premier League? លោក Andrea Agnelli ប្រធានក្លិប Juventus បានប្រាប់កាសែតរ៉យទ័រថា៖ "ពិតឬមិនពិតករណីនោះមិនមែនជាអ្វីដែលយើងត្រូវគិតទៀតទេ" ។
ក្រុមទាំង ៦ នៃក្របខ័ណ្ឌ Premier League បានសម្តែងនូវគោលបំណងចង់ចាកចេញពីគម្រោងនៅយប់ថ្ងៃអង្គារនេះហើយក្លិបយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះក៏បានដកខ្លួនចេញដែរ។
ក្រុម Arsenal ក៏បានប្រកាសផងដែរថាពួកគេនឹងមិនចូលរួមក្នុង Super League នៅយប់ថ្ងៃអង្គារនេះទេ ដោយបានចេញសេចក្តីថ្លែងការណ៍សុំទោសចំពោះការប៉ះពាល់អារម្មណ៍របស់អ្នកគាំទ្រទាំងអស់ ចំពោះការធ្វើឱ្យពួកគេខកចិត្តជាមួយនឹងសកម្មភាពថ្មីៗរបស់ខ្លួន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក