លោក Ed Woodward បានលាឈប់ពីតួនាទីជាអនុប្រធានប្រតិបត្តិនៃក្រុម Manchester United ។
Woodward ដែលបានគ្រោងនឹងចាកចេញពីតួនាទីរបស់គាត់នៅរដូវក្តៅនេះ បានប្រគល់សេចក្តីជូនដំណឹងទៅកាន់ក្លិប បន្ទាប់ពីគម្រោងការណ៍បង្កើតពានរង្វាន់ European Super League ត្រូវបរាជ័យដោយសារក្លិបមួយចំនួនដកខ្លួនចេញជាបន្តបន្ទាប់។
បិសាចក្រហមគឺជាក្លឹបមួយក្នុងចំណោមក្លឹបចំនួន ៦ នៃក្របខ័ណ្ឌ Premier League ដែលបានចុះហត្ថលេខាលើការបង្កើតពាន Super League ដែលនេះ ពួកគេទទួលបានការរិះគន់យ៉ាងខ្លាំងចាប់តាំងពីវាត្រូវបានប្រកាសនៅយប់ថ្ងៃអាទិត្យ។
ក្លិបទាំង៦ក្នុង Premier League ដូចជា Chelsea, Man City, Arsenal.... បានប្រកាសចាកចេញពីកាលពីយប់មិញ ខណៈដែល Man Utd គ្រោងនឹងប្រកាសផ្លូវការនៅថ្ងៃសុក្រនេះ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក