ផ្លូវការ៖ Tottenham​ ដកតំណែងលោក Jose Mourinho បាត់​ហើយ!

លោក Jose Mourinho ត្រូវបានក្លឹប Tottenham Hotspur បណ្តេញចេញពីតំណែងផ្លូវការ​ហើយនៅ​ល្ងាច​នេះ​ខណៈ​ដែលមូលហេតុនៃការបណ្ដេញ​ចេញ​ក៏​បាន​បង្ហាញឲ្យ​ដឹង​ពី​កាសែត​នានាផង​ដែរ។

1626

ក្រុមមាន់ខ្នាយមាស Tottenham មិនដែលឈ្នះសោះក្នុង ៣ ប្រកួតចុងក្រោយនៃលីគកំពូលអង់គ្លេស និងឈ្នះតែ ១ ប៉ុណ្ណោះក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ពួកគេ។

លោក Jose បានកាន់កាប់ក្លិបនេះក្នុងនាមជាអ្នកចាត់ការនៅខែវិច្ឆិកាឆ្នាំ ២០១៩ ហើយអាចគ្រប់គ្រងបានចំណាត់ថ្នាក់ទី ៦ ជាមួយពួកគេកាលពីរដូវកាលមុន។

Skysports Graphic Jose Mourinho_5347998

បន្ទាប់ពីចំណាយប្រាក់យ៉ាងច្រើននៅរដូវក្តៅនេះ លោក Jose មិនអាចជួយពួកគេឱ្យប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងក្របខ័ណ្ឌ Premier League បានទេ ខណៈដែល Spurs ស្ថិតនៅចំណាត់ថ្នាក់ទី ៧ ដោយមាន ៥ ពិន្ទុនៅពីក្រោយក្រុមកំពូលតារាងទាំង៤ ។

Screenshot_2

គាត់បានរងនូវការបរាជ័យចុងក្រោយរបស់គាត់ក្នុងនាមជាគ្រូបង្វឹករបស់ Spurs ទៅកាន់ Man United នាពេលថ្មីៗនេះនៅពេលដែលក្រុមបិសាចក្រហមបានយកឈ្នះដោយលទ្ធផល ៣-១ ដើម្បីដាក់សម្ពាធលើគាត់។ តែ​យ៉ាង​ណា! មូលហេតុនៃ​ការ​បណ្ដេញចេញ​នេះ​ពី​ព្រោះ​លោក មិនពេញ​ចិត្ត​ជាមួយនឹង​ការ​បង្កើតពាន​រង្វាន់ Super League ថ្មី​ដែល​ក្លិប​ចូលដៃចូលជើងជាមួយក្លិប​ធំ​ទាំង៥​ទៀត​ក្នុង​លីគ​កំពូល​អង់គ្លេស។

16188245011322

លោក​បាន​បដិសេធមិននាំក្រុមកីឡាករទៅហ្វឹកហាត់ត្រៀម​ប្រកួត​នានា ពិសេស​ការ​ប្រកួតវគ្គផ្ដាច់​ព្រ័ត្រពាន League Cup ជាមួយ Manchester City ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: