បន្ទាប់ពី European Super League បានបញ្ជាក់ថាមានក្លឹបចំនួន ១២ បានចុះឈ្មោះចូលរួមហើយនោះ UEFA បានវាយបកវិញភ្លាមៗដោយគំរាមព្យួរដល់កីឡាករដែលពាក់ព័ន្ធទាំងអស់។
នៅល្ងាចថ្ងៃអាទិត្យសេចក្តីថ្លែងការណ៍មួយត្រូវបានចេញដែលបានបញ្ជាក់ពីផែនការសម្រាប់ការចាប់កំណើតនៃពានរង្វាន់លីគកំពូលអ៊ឺរ៉ុបEuropean Super League ដែលនឹងពាក់ព័ន្ធនឹងក្លឹបធំ ៗ ចំនួន ១២ នៅលើពិភពលោក។បន្ទាប់ពីទទួលបានព័ត៌មានថាក្លឹបចំនួន ១២ រួមទាំងក្លឹប Big Six នៅ Premier League បានចុះហត្ថលេខាចូលរួមជាផ្នែកមួយនៃការប្រកួតនេះ UEFA បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីគម្រាមកំហែងដល់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនឹងផែនការនេះ។
After the #SuperLeague statement, this is the UEFA position: "Every club and player participating in the Super League could be banned from all UEFA and FIFA competitions, European or International level". 🚨 #UEFA
— Fabrizio Romano (@FabrizioRomano) April 18, 2021
UEFA និយាយថា៖" ក្លិបដែលពាក់ព័ន្ធនឹងត្រូវហាមឃាត់មិនឲ្យលេងនៅក្នុងការប្រកួតប្រជែងណាមួយទាំងកម្រិតជាតិ (លីគ ខាប់) ក្នុងតំបន់អឺរ៉ុប (UCL, UEL) ឬពិភពលោក ហើយកីឡាករអាចត្រូវបានគេបដិសេធនូវឱកាសក្នុងការលេងតំណាងឲ្យក្រុមជម្រើសជាតិរបស់ពួកគេ ពិសេស ខាង FIFA មិនឲ្យប្រកួតក្នុងពានរង្វាន់ World Cup ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក