Jesse Lingard ពេលនេះស៊ុតបញ្ជូលទី៩គ្រាប់ហើយក្នុង Premier League ដោយទើបតែលេងបាន១០ប្រកួតឲ្យ West Ham United ក្នុងរដូវកាលនេះ ខណៈដែលគ្រាប់ទី៩០នេះរកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងការប្រកួតចាញ់ Newcastle United ៣ទល់២។
Lingard មិនដែលស៊ុតបាន៩គ្រាប់ក្នុងមួយរដូវកាលនោះឡើយកាលនៅ Man Utd ហើយពេលនេះកីឡាករសញ្ជាតិអង់គ្លេសបានបំបែកកំណត់ត្រាខ្លួនពេលលេងនៅក្រុមញញួរធំហើយ។ រដូវកាលដែលរូបគេរកបានគ្រាប់បាល់ច្រើនជាងគេគឺឆ្នាំ២០១៧/២០១៨ដែលរូបគេបាន៨គ្រាប់ក្នុង៣៣ប្រកួត។
ជាមួយនឹងគ្រាប់បាល់ទាំង ៩ របស់គេពេលនេះ រូបគេក៏បានរកគ្រាប់បាល់បញ្ចូលគ្នាបានច្រើនជាងអ្វីដែលគាត់បានធ្វើកាលពីរដូវកាល ២០១៨/១៩ និង ២០១៩/២០ សម្រាប់ក្រុម Man United ផងដែរ។
បង្ហាញខ្លួនឲ្យ West Ham បាន១០ប្រកួតក្នុងលីគរូបគេរកបាន៩គ្រាប់និងបញ្ជូនបាល់បាន៣លើក ហើយបានក្លាយជាកីឡាករម្នាក់ដែលឡើងទម្រង់លេងបំផុតនៅក្នុងលីកចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក