ចេញ​អាការៈ​ចម្លែក​ទាំង ៧ នេះ​ មានន័យថាអ្នកកំពុងខ្វះខាតវីតាមីន និងប្រូតេអ៊ីនចាំបាច់ជាច្រើន

ការ​បរិភោគ​អាហារ គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ព្រោះ​និយាយ​ពី​គុណប្រយោជន៍​និង​គុណវិបត្តិ​ដល់​រាងកាយ​គឺ​វា​ហ្នឹង​ហើយ​ជា​អ្នក​កំណត់។ បើ​អ្នក​ទទួល​ទាន​អាហារ​មិន​ល្អ​ចូល​ទៅ​ក្នុង​ខ្លួន នោះ​ប្រៀប​បាន​នឹង​កំពុង​សន្សំ​ជំងឺ​ពី​តូច​ទៅ​ធំ​ដូច​គ្នា។

យ៉ាង​ណា​បើ​សួរ​ថា តើ​ធ្វើ​បែប​ណា​ទើប​ដឹង​ថា​យើង​បរិភោគ​អាហារ​មិន​ល្អ? តោះ​មក​តាម​ដាន​ដោយ​ឃ្លាំ​មើល​អាការៈ​ឬ​សញ្ញា​ចម្លែក​ទាំង ៧ ដូច​ខាង​ក្រោម៖

៧) សក់​មិន​ភ្លឺ​រលោង

7

សក់​ពណ៌​រាង​ស្រអាប់ៗ មិន​សូវ​ភ្លឺ នោះ​ក៏​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ដែរ​ថា របប​អាហារ​ដែល​អ្នក​ទទួល​ទាន​គឺ​មាន​ភាព​មិន​ត្រឹមត្រូវ។ អ្នក​កំពុង​តែ​ខ្វះ​ជាតិ​ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ​យ៉ាង​ខ្លាំង។ ចូរ​ទម្លាប់​ទទួល​ទាន​ឲ្យ​បាន​ច្រើន​នៅ​តៅហ៊ូ និង​សណ្តែក។

៦) ស្បែក​ឡើង​រមាស់

6

មាន​ន័យ​ថា អ្នក​កំពុង​មាន​កង្វះខាត​នូវ​វីតាមីន A តែ​នេះ​មិន​បាន​ណែនាំ​ឲ្យ​អ្នក​ទិញ​ថ្នាំ​មាន​ជាតិ​វីតាមីន A មក​ទទួល​ទាន​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​ជ្រើសរើស​យក​ការ​ទទួល​ទាន​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ការ​បរិភោគ​ផ្លែ​ក្រូច និង​បន្លែ​មួយ​ចំនួន​ផ្សេង​ទៀត​ជា​ដើម។

៥) អារម្មណ៍​ច្របូកច្របល់

5

សុខៗ​មាន​អារម្មណ៍​ថា​ទទួល​សំឡេង​រំខាន សំឡេង​ខ្លាំងៗ​លាន់​ក្នុង​ខ្លួន នោះ​មិន​មែន​មក​ពី​សម្ពាធ​ការងារ​ទេ។ ផ្ទុយ​ទៅ​វិញ​មក​ពី​អ្នក​ខ្វះខាត​ការ​ទទួល​ទាន​នូវ​សាច់​ត្រី ពោល​គឺ​ដោយសារ​កង្វះខាត​នូវ​ខ្លាញ់​អូមេហ្គា ៣ នាំ​ឲ្យ​លំហូរ​ឈាម​ដំណើរការ​មិន​បាន​ល្អ។

៤) ការ​ទល់​លាមក

4

នោះ​ដោយសារ​តែ​អ្នក​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​សរសៃ (Fiber) តិច​ពេក។ បែប​នេះ​គួរ​តែ​ទម្លាប់​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ​យ៉ាង​ហោច​ណាស់ ២៥ ក្រាម/ថ្ងៃ ហើយ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

៣) បេះដូង​លោត​មិន​សូវ​ល្អ

3

អ្នក​បេះដូង​របស់​អ្នក​លោត​ច្រើន​ជាង ១០០ ០០០ ដង/ថ្ងៃ ​ប៉ុន្តែ​ត្រូវ​សង្កេត​មើល​បើ​សុខៗ​វា​លែង​លោត ឬ​លោត​ញាប់ ហើយ​សកម្មភាព​បែប​ហ្នឹង​កើត​ឡើង​ញឹកញាប់​ទៀត​នោះ វា​ក៏​ជា​សញ្ញា​មិន​ល្អ​មួយ​ដែរ។

ហេតុផល​មិន​មែន​មក​ពី​អ្នក​ធ្វើ​សកម្មភាព​អ្វី​ខ្លាំង​ពេក​នោះ​ទេ តែ​ក៏​អាច​មក​ពី​កត្តា​អាហារ ពោល​គឺ​អ្នក​ខ្វះ​ជាតិ​ប៉ូតាស្យូម ដោយ​ដំណោះស្រាយ​គឺ​ត្រូវ​ផឹក​ទឹក​ក្រូច​ច្របាច់ ២-៣ កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ពេល​ព្រឹក​ទម្លាប់​ទទួល​ទាន​ផ្លែ​ចេក ១-២ ផ្លែ រី​ឯ​អាហារ​សម្រន់​គួរ​ជ្រើសរើស​ប្រភេទ​គ្រាប់​ស្វាយ​ចន្ទី គ្រាប់​ល្ពៅ​ជា​ដើម។

២) ភ្លេចភ្លាំង​ច្រើន

2

នេះ​ដោយសារ​អ្នក​មាន​កង្វះខាត​នូវ​វីតាមីន B6 និង B12 ដែល​ទទួល​បាន​ពី​សាច់ និង​អាហារ​សមុទ្រ​មួយ​ចំនួន។ បែប​ហ្នឹង​គួរ​ប៉ះប៉ូវ​របស់​ទាំង​នេះ​ឲ្យ​ច្រើន​បន្តិច តែ​កុំ​ច្រើន​ហួស​ប្រមាណ។

១) ឈឺ​អញ្ចាញ​ធ្មេញ

1

ប្រសិន​បើ​មាន​អាការៈ​រលាក​អញ្ចាញ​ធ្មេញ ឬ​ហើម​ធ្មេញ​ញឹកញាប់ នោះ​មក​ពី​កង្វះ​នូវ​បាក់តេរី​ដែល​មាន​ប្រយោជន៍។ ចង់​ទទួល​បាន​វា អ្នក​ត្រូវ​ជ្រើសរើស​យក​ការ​បរិភោគ​ទឹកដោះគោជូរ (Yogurt) នៅ​ពេល​ព្រឹក​ព្រលឹម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក