អតីតខ្សែបម្រើ Man Utd ម្នាក់​ថា​៖«Jadon Sancho នឹងមិនរារាំងការរីកចម្រើនរបស់ Greenwood ទេ»

Sancho នៅ​តែបន្តផ្សារភ្ជាប់ជាមួយនឹងការផ្ទេក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅនេះទៅកាន់ទឹកដី Old Trafford ។អតីតខ្សែបម្រើបិសាចក្រហម​ជំនាន់ទសវត្សឆ្នាំ៩០ Sharpe មានជំនឿចិត្តថា Greenwood នៅ​តែ​រីកចម្រើន​ទោះ​បី​ជា​ត្រូវ​អង្គុយកៅអីបម្រុងពីមួយពេលទៅមួយពេលក៏ដោយ។

0_Jadon Sancho Mason Greenwood Manchester United

ថ្លែងទៅកាន់វេបសាយភ្នាល់បាល់ស្រប​ច្បាប់​របស់​ចក្រភពអង់គ្លេស William Hill លោក  Lee Sharpe អតីតកីឡាកររបស់​កីឡដ្ឋាន Old Trafford បាននិយាយថា៖ "ខ្ញុំគិត​ថា​អ្នកមិន​គួររើស​ពេក​ទេ។​ខ្ញុំគិតថា Jadon Sancho -គាត់នៅក្មេងណាស់ - តែគាត់ជាកីឡាករដែលមានបទពិសោធរួចហើយ។

0_Greenwood Sancho Manchester United

“ ខ្ញុំគិតថាគាត់នឹងបន្ថែមគុណភាពដល់​ក្រុម។គាត់​ជា​កីឡាករ​ដេល​មាន​គុណភាពបំផុត​បើ​ប្រៀប​ធៀប​កីឡាករ​ក្នុង​លីគ​ទាំងអស់​ដែល​លេង​ក្នុង​តំណែង​នេះ។ សមត្ថភាពក្នុងការបង្កើតឱកាស និងរកគ្រាប់គឺពិតជាអស្ចារ្យ ហើយខ្ញុំគិតថាវិធីដែល Man United លេងវាយបកលឿនៗ គឺ​គាត់​ពិត​ជា​គ្រោះថ្នាក់​ណាស់"។

Mason Greenwood Jadon Sancho_ckznyqwdlqf51hq6vy6perhcp

"ហើយខ្ញុំគិតថាវាមិនបានធ្វើឱ្យខូចខាតដល់ការ​រីកចម្រើនរបស់ Mason Greenwood ទេ។ ខ្ញុំគិតថា Mason សុខសប្បាយពេលនៅ និងក្រៅក្រុម ខណៈពេលដែលគាត់នៅក្មេង។ កីឡាករផ្សេងគ្នានាំមកនូវបញ្ហាផ្សេងៗគ្នា ហើយអ្នកត្រូវការដំណោះស្រាយផ្សេងៗគ្នា"។

ការផ្លាស់ប្តូររដូវក្តៅរបស់ Sancho ពីក្របខ័ណ្ឌ Bundesliga ទៅ Old Trafford នៅតែអាចធ្វើទៅបាន នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Fabrizio Romano ។

Edcf456f C428 47f6 A46b Aad2f362a21c

ទោះយ៉ាងណាកិច្ចព្រមព្រៀងនេះនឹងកើតឡើងបានលុះត្រាតែ Borussia Dortmund កាត់បន្ថយថ្លៃស្នើសុំរបស់ពួកគេសម្រាប់តម្លៃខ្លួន​កីឡាករជម្រើស​ជាតិអង់គ្លេសត្រឹម៨០ លានផោន៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: