Scott McTominay គឺជាមិត្តរួមក្រុមរបស់ Shaw នៅ United ប៉ុន្តែលេងជាមួយ Andy Robertson សម្រាប់ជម្រើសជាតិស្កុតឡែន។ហើយខ្សែបម្រើកណ្ដាលរូបនេះនិយាយថាពួកគេទាំងពីរជាកីឡាករកំពូលហើយជាកីឡាករអាជីពខ្ពស់បំផុត។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ESPN Scott McTominay ត្រូវបានស្នើសុំឱ្យជ្រើសរើសយកខ្សែការពារឆ្វេងល្អជាងរវាងលោក Luke Shaw និង Andy Robertson ។
ខ្សែបម្រើក្រុមបិសាចក្រហមរូបនេះបានឆ្លើយតបថា៖“ ខ្ញុំពិតជាមិនអាចឆ្លើយបានទេ។ ពួកគេទាំងពីរនាក់នឹងខកចិត្តយ៉ាងខ្លាំងចំពោះខ្ញុំប្រសិនបើខ្ញុំនិយាយយកមួយឬហើយចោលមួយទៀត"។
“ ខ្ញុំលេងបាល់ទាត់ក្នុងក្លិបជាមួយ Luke Shaw ដូច្នេះខ្ញុំឃើញគាត់ច្រើនជាងខ្ញុំបានឃើញ Robbo ហើយ Robbo លេងឲ្យ Liverpool ។ Luke Shaw គឺជាមិត្រួមក្រុមរបស់ខ្ញុំ គាត់លេងបានល្អណាស់។ ខ្ញុំពិតជារីករាយណាស់សម្រាប់ពួកគេទាំងពីរ ពីព្រោះពួកគេជាបុរសកំពូលពីរនាក់ដែលជាអ្នកជំនាញដ៏ល្អម្នាក់ផងដែរ។ ខ្ញុំសុំនៅឆ្ងាយពីសំណួរនេះបានទេ"។
Scotty គឺជាមិត្តរួមក្រុមជាមួយ Shaw នៅ United ហើយលេងជាមួយ Robertson សម្រាប់ជម្រើសជាតិស្កុតលែនហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ព្រោះតែងតែលេងបានល្អពេលនៅលើទីលាន។
ទោះយ៉ាងណា! បើនិយាយពីក្របខ័ណ្ឌ Premier League វិញគឺមិនមានការប្រៀបធៀបអ្វីឡើយ - Luke Shaw គឺជាខ្សែការពារស្លាបឆ្វេងដែលប្រកបដោយការច្នៃប្រឌិត និងមានប្រសិទ្ធភាពបំផុតនៅរដូវកាលនេះ៕
ប្រភពៈ ESPN
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក