លោក Ole Gunnar Solskjaer សង្ឃឹមថាអាច​បំបាក់ Man City រក្សាគម្លាត​ប្រជែងយកពាន

លោក Solskjaer និយាយថា United មានការបាត់​បង់ពិន្ទុជាច្រើន ប៉ុន្តែក្លិបកំពុងវិលត្រឡប់មករកភាពដ៏អស្ចារ្យនៅរដូវកាលនេះដែរ។

ទោះយ៉ាងណាគ្រូបង្វឹក Man Utd រូបនេះសារភាពថាការរំពឹងថា City នឹងដួលរលំប្រហែលជាមិនមានភាពប្រាកដនិយមនោះទេ។

Solskjaer 1024x577

នៅពេលត្រូវបានគេសួរអំពីការប្រជែងដណ្តើមពានរង្វាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះលោក Ole Gunnar Solskjaer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖“ ពិតណាស់យើងនឹងមិនបោះបង់ឡើយ"។

"ក្លិបបិសាចក្រហម Manchester United នឹងមិនបោះបង់ចោលឡើយ។ ក្លិបមួយនេះមានការថយចុះឥទ្ធិពលច្រើន ប៉ុន្តែយើង​មាន​ការការវិលត្រឡប់ដ៏អស្ចារ្យជាច្រើន ដែលធ្វើឲ្យ​មិនអាចបោះបង់វាបាន។ វា​នៅ​តែ​មានក្នុង DNA​របស់យើងដដែល"។

Featured Image 3   Copy

"វាមិនប្រាកដ​និយម​នោះ​ទេ! វា​ពិតជាអ៊ីចឹងមែន! នៅពេលដែលអ្នកមានក្រុមដែលមានភាពស៊ីចង្វាក់គ្នាដូច Man City អ្នកមិនរំពឹងថាពួកគេនឹងចាញ់ ៣ ប្រកួតក្នុង ៦ ប្រកួតចុងក្រោយនោះទេ"។

"ដរាបណាយើងបំពេញការងាររបស់យើង យើងចង់បញ្ចប់រដូវកាលដ៏រឹងមាំ ហើយដូច្នេះយើងនឹងមានការប្រកួតមួយដ៏អស្ចារ្យក្នុងពេលតែមួយ"។

_116949973_solskjaer Index

បិសាចក្រហមនឹង​ត្រូវ​ជួប​ក្រុម Burnley ហើយបើ​ទទួលជ័យជម្នះ នឹងធ្វើឱ្យពួក​គេកាន់តែខិតជិត Man City ដែលនាំ​មុខ​១១​ពិន្ទុក្នុង​តារាងលីគ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: