ប្រធានក្រុមរូបនេះមានវត្តមានរហូតតែម្ដងចាប់តាំងពីផ្លាស់ទៅ Old Trafford គិតគ្រាប់ការប្រកួត ហើយតាមពិត Maguire មិនទាន់ខកខានការប្រកួតបាល់ទាត់ Premier League មួយនាទីនៅឡើយទេ។
Harry Maguire បានខកខានការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ពេលជួប Granada ដោយសារការជាប់ពិន័យ ប៉ុន្តែខ្សែការពាររូបនេះនឹងត្រលប់មកវិញសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ទល់នឹង Burnley នៅថ្ងៃអាទិត្យនេះ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះគឺជាផ្នែកសំខាន់មួយនៅ Old Trafford ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ចាប់តាំងពីចូលរួមជាមួយ Manchester United ពី Leicester City នារដូវក្តៅឆ្នាំ ២០១៩ ក្នុងតម្លៃ ៧០ លានផោន។
ជាការពិតកីឡាករអន្តរជាតិអង់គ្លេសរូបនេះ លេងគ្រប់នាទីនៃបាល់ទាត់លីគកំពូលអង់គ្លេសចាប់តាំងពីរូបគេបានបង្ហាញខ្លួនជាលើកដំបូងរបស់ Man United ក្នុងជ័យជម្នះ ៤-០ ទល់នឹងក្រុមតោខៀវ Chelsea នៅទឹកដី Old Trafford កាលពីថ្ងៃទី ១១ ខែសីហាឆ្នាំ២០១៩។
នៅក្នុងរដូវកាល មុនពេល Maguire មកចូលរួមជាមួយក្រុម Man United បានរបូតគ្រាប់បាល់គិតជាមធ្យម ១,៤២ គ្រាប់ក្នុងមួយប្រកួតនៃក្របខ័ណ្ឌ Premier League។
ប៉ុន្តែក្នុងរដូវកាលគិតលើ២៨ប្រកួតចុងក្រោយ នៃលីកកំពូលរបស់អង់គ្លេស United បានទទួលស្គាល់ថាពួកគេរបូតគ្រាប់បាល់គិតជាមធ្យមមានតែ ០,៨២ គ្រាប់ប៉ុណ្ណោះក្នុងមួយប្រកួត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក