ត្រៀមជម្រុះ World Cup ៣ប្រកួតនៅ​សល់ ឥណ្ឌូនេស៊ីនឹង​លេងមិត្តភាព​ចំនួន២ប្រកួត

ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានរៀបចំការប្រកួតមិត្តភាពចំនួន ២ នៅប្រទេសអារ៉ាប់រួមមុនពេលការប្រកួតនៅសល់នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២ នៅខែមិថុនា។

1282067129

ការប្រកួតមិត្តភាពលើកទី ១ នឹងត្រូវជួបជាមួយអាហ្វហ្គានីស្ថាននៅថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២១ ខណៈការប្រកួតមិត្តភាពលើកទី ២ ទល់នឹងអូម៉ង់នៅ៤ ថ្ងៃបន្ទាប់។

លោក Mochamad Iriawan ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) មានប្រសាសន៍ថា៖“ នេះពិតជាព័ត៌មានវិជ្ជមានសម្រាប់ក្រុមជម្រើសជាតិ ហើយនឹងមានប្រយោជន៍សម្រាប់ការប្រកួតរបស់យើងនៅអារ៉ាប់រួមនៅពេលក្រោយ” ។

អារ៉ាប់រួមនឹងក្លាយជាទីតាំងទឹក​ដីកណ្តាលសម្រាប់ការប្រកួតដែលនៅសល់នៃពូល G នៃវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២២  ឥណ្ឌូណេស៊ីនឹងប្រកួតជាមួយថៃនៅថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២១, វៀតណាមនៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ ហើយបន្ទាប់មកត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២១ ។

Timnas Indonesia_1dg140juetlmg1qajvii5613zd

ប្រធាន​សហព័ន្ធរូបនេះបន្ត​ថា៖ "គ្រូបង្វឹកលោក Shin Tae-yong ចង់បានយ៉ាងហោចណាស់ការប្រកួតចំនួន ២ លើកដែលជាការប្រកួតកម្តៅសាច់ដុំ មុនពេលលេងក្នុងវគ្គជម្រុះ។ ហើយប្រទេសទាំងពីរនេះបានធ្វើការបញ្ជាក់យល់ព្រម” ។

5f4c81250f30a

ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមបោះ​ជុំរំហ្វឹកហាត់នៅថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២១ នៅទីក្រុងហ្សាការតា៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: