គណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា CNCC បានបង្ហាញសេចក្តីជូនដំណឹងស្តីពី ការពន្យាការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលឆ្នាំ២០២១។
មូលហេតុនៃការពន្យារពេលនេះគឺដោយសារតែការបិទភូមិសាស្រ្ត ទីក្រុងភ្នំពេញហើយកីឡាករត្រូវស្នាក់នៅក្នុងផ្ទះរៀងៗខ្លួននោះធ្វើឲ្យក្លិបមានការពិបាករៀបចំការហ្វឹកហាត់ ក៏ដូចជាការប្រកួតផងដែរ ហើយណាមួយការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ក៏មិនបានធូរស្រាលសោះនោះ CNCCសម្រេចលើកពេលការប្រកួតនានាក្នុងខែមេសានេះ។
សម្រាប់ព័ត៌មានបន្ថែម CNCC នឹងផ្សាយជូននាពេលក្រោយទៀត!
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក