-ខ្សែការពារកណ្តាលមានការខកចិត្តដោយសារបានពេលវេលាលេងនៅ Old Trafford មិនគ្រប់គ្រាន់ ។
-ក្លឹបមកពីប្រទេសអេស្ប៉ាញ និងអ៊ីតាលីបានបង្ហាញចំណាប់អារម្មណ៍ចំពោះបុរសវ័យ ២៧ ឆ្នាំរូបនេះ។
-United អាចនឹងលក់គាត់នៅរដូវក្តៅនេះ ដើម្បីចៀសវាងការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។
យោងតាម ESPN បានឱ្យដឹងថា Eric Bailly នឹងច្រានចោលការផ្តល់កុងត្រាថ្មីរបស់ Man United ហើយនឹងស្វែងរកការផ្លាស់ប្តូរកន្លែងផ្សេងនៅរដូវក្តៅនេះ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះកាន់តែអន់ចិត្តជាមួយនឹងពេលវេលាលេងដែលគាត់រកបាននៅក្រោមលោក Ole Gunnar Solskjaer ។ រដូវកាលនេះគាត់លេងបានតែ ១៥ ប្រកួតក្នុងចំណោម ៥០ ប្រកួតសំរាប់ក្លឹបនៅរដូវកាលនេះ ដោយ Solskjaer ចូលចិត្ត Victor Lindelof ជាដៃគូធម្មតារបស់ Harry Maguire នៅតំបន់ការពារកណ្តាល។
ឥឡូវនេះ Bailly សង្ឃឹមថានឹងទទួលបានការផ្លាស់ប្តូរមួយដោយមានក្លឹបមកពីអេស្ប៉ាញ និងអ៊ីតាលីបង្ហាញចំណាប់អារម្មណ៍។ នៅពេលកុងត្រារបស់កូតឌីវ័រផុតកំណត់នៅឆ្នាំក្រោយ United នឹងត្រូវលក់គាត់នៅរដូវក្តៅនេះ ដើម្បីចៀសវាងការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួន៕
ប្រភពៈ ESPN
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក