មកស្គាល់ពីព្រះនាមបុត្រីកុបិលមហាព្រហ្មទាំងប្រាំពីរអង្គ ថាតើទេពធីតាមានគ្រឿងអាភរណៈអ្វីខ្លះជាសម្គាល់?

ដូចលោកអ្នកបានដឹងហើយថា ព្រះរាជាណាចក្រកម្ពុជាយើងមានពិធីធំជាច្រើន ក្នុងនោះពិធីចូលឆ្នាំខ្មែរ គឺជាពិធីធំមួយដែលមិនអាចខ្វះបាននៅក្នុងប្រទេសរបស់យើង ដែលគេតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ហើយមានរយៈពេល៣ថ្ងៃ។

ដូច្នេះថ្ងៃនេះ គេហទំព័រ សារព័ត៌មានក្នុងស្រុក នឹងលើកយកនូវព្រះនាមទេពធីតាមហាសសង្ក្រាន្ត និងគ្រឿងអាភរណៈ មកជូនទស្សនិជនឱ្យបានជ្រាបអំពីលក្ខណៈសម្គាល់របស់ទេពធីតាទាំងប្រាំពីរអង្គ ដែលជាបុត្រីកបិលមហាព្រហ្ម ៖

១. ថ្ងៃអាទិត្យ ព្រះនាង ទុង្សាទេវី សៀតផ្កាទទឹម

គ្រឿងប្រចាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងច័ក្រ ឆ្វេងស័ង្ខពាហនៈគ្រុឌ!

២. ថ្ងៃច័ន្ទ ព្រះនាងគោរាគទេវី សៀតផ្កាអង្គាបុស្ស

គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា

៣. ថ្ងៃអង្គារ ព្រះនាងគោរាក្សសាទេវី សៀតផ្កាឈូក

គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ

173461737_943011589798619_2855433870979269221_n

៤. ថ្ងៃពុធ ព្រះនាងមណ្ឌាទេវី សៀតផ្កាចម្ប៉ា

គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា

៥. ថ្ងៃព្រហស្បតិ៍ ព្រះនាងកិរិណីទេវី សៀតផ្កាមណ្ឌា

គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី

៦. ថ្ងៃសុក្រ ព្រះនាងកិមិរាទេវី សៀតផ្កា ចង្កុលនី

គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី

៧. ថ្ងៃសៅរិ៍ ព្រះនាង មហោទរាទេវី សៀតផ្កាត្រកៀត

គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះដែរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ត្រូវប្រារព្ធឡើងនៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ ដូចនេះ នឹងមានព្រះនាង ព្រះនាងមណ្ឌាទេវី ដែលជាបុត្រីទី៤ របស់កបិមហាព្រហ្ម យាងមកគ្រងតំណែងសម្រាប់ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២១​ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ ជាថ្ងៃមហាសង្ក្រាន្តចូលឆ្នាំឆ្លូវ​ ត្រីស័ក៕

Screen Shot 2021 04 13 At 6.43.02 PM

169851369_134586118674694_7541531917389965357_n

171294036_134586225341350_2463022001129309115_n

172488700_134586102008029_3176476881059633791_n

172677493_3892892084127094_8330166753638379438_n

អត្ថបទ ៖ Mythical Bird (ក្នុងស្រុក)

ប្រភពរូបភាព ៖ ប្រសិទ្ធសិរី សំអាងការ