Luke Shaw និយាយ​មួយឃ្លារ​នេះ​ពិត​ជាគួរឲ្យគោរពក្រោយ​គេប្រដូច​គាត់​ទៅ​នឹង Roberto Carlos

Luke Shaw បាននិយាយបកស្រាយពីការប្រៀបធៀបគាត់ជាមួយនឹងខ្សែការពារឆ្វេងប្រេស៊ីល Roberto Carlos នាពេលថ្មីៗនេះ ។

0_GettyImages 1230770978

ការបង្ហាញទម្រង់​លេង​ដ៏​អស្ចារ្យរបស់​កីឡាករ​លេខ​២៣ នៅរដូវកាលនេះ បានជួយគាត់ឈ្នះពានរង្វាន់ កីឡាករប្រចាំខែសម្រាប់ខែកុម្ភៈ និងខែមីនា រួម​ទាំង​ទាំង​ការ​ជួយក្រុម​ជា​ច្រើន​ផង​ដែរ។ ដោយ​សារតែបែបនេះបានឲ្យ​គេ​ហៅឈ្មោះថា“ Shawberto Carlos” ដោយអ្នកគាំទ្របណ្តាញសង្គមមួយចំនួន។

Ev5R8ooXcAML4M0

ក្នុង​កម្មវិធី Q&A មួយក្នុង​វេបសាយរបស់ Manchester United ខ្សែការពារ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះបាន​តប​ថា៖

"ខ្ញុំនិយាយដោយស្មោះត្រង់ទៅ ខ្ញុំបានឃើញរឿងមួយចំនួននៅលើបណ្តាញសង្គម ហើយពេលខ្លះក្រុមមិត្តរួមរបស់ខ្ញុំជជែកគ្នា ហើយ​មានមួយចំនួន​ទៀត ផ្ញើរបស់ខ្លះ(រូបភាពកាត់​ត) មកខ្ញុំហើយខ្ញុំគ្រាន់តែឃើញ ខ្ញុំសើចអំពីវា"។

Unnamed (1)

"ខ្ញុំមិនអាចប្រៀបធៀបជាមួយគាត់ទេ គាត់មិនគួរឱ្យជឿ! ខ្ញុំមិនដែល​គិត​អំពី​រឿង​នេះ​ទេ ហើយវាពិតជាល្អណាស់ ដែលត្រូវបានគេនិយាយរួមជាមួយឈ្មោះរបស់គាត់ ប៉ុន្តែខ្ញុំគ្រាន់តែសើចអំពីវា!"។

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: