ជា​ទូទៅ​គេ​លេប​ថ្នាំ ផឹក​ទឹក ចុះ​បើ​ប្តូរ​មក​ផឹក​ទឹកដោះ​គោ​ជំនួស តើ​អាច​មាន​គ្រោះថ្នាក់​ដែរ​ទេ?

ជា​ការ​ពិត​នៅ​ពេល​យើង​លេប​ថ្នាំ គឺ​យើង​ត្រូវ​លេប​ជាមួយ​ការ​ទទួល​ទាន​ទឹក ដោយ​អាច​ជា​ទឹក​ត្រជាក់​ឬ​ទឹក​ក្តៅ​អ៊ុនៗ។ ចុះ​អ្នក​ធ្លាប់​គិត​ឬ​ឆ្ងល់​ដែរ​ទេ ថា​បើ​ប្តូរ​មក​ទទួល​ទាន​ស្រប​គ្នា​ជាមួយ​ទឹក​ដោះ​គោ ជំនួស​ទឹក តើ​វា​អាច​មាន​ផល​ប៉ះពាល់​អ្វី​ដែរ​ឬ​ទេ?

135491168 H

ចម្លើយ៖ បើ​និយាយ​ថា​ប៉ះពាល់​ដល់​អាយុ​ជីវិត នោះ​គឺ​អត់​ទេ ប៉ុន្តែ​គ្រាន់​ថា ប្រតិកម្ម​រវាង​ថ្នាំ​និង​ទឹកដោះគោ វា​ធ្វើ​ឲ្យ​ថ្នាំ​លែង​មាន​ប្រសិទ្ធភាព ឬ​ប្រសិទ្ធភាព​ត្រូវ​បាន​ចុះ​ថយ​មក​កម្រិត​ទាប​បំផុត។

នោះ​ក៏​ដោយសារ​តែ​ទឹកដោះគោ​មាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម​ខ្ពស់ ហើយ​នៅ​ពេល​ដែល​វា​ប៉ះ​ជាមួយ​ថ្នាំ វា​នឹង​ធ្វើ​ឲ្យ​ថ្នាំ​លែង​មាន​ប្រសិទ្ធភាព បែប​នេះ​ទើប​វេជ្ជបណ្ឌិត​ហាម​ដាច់​ខាត​មិន​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ទាន​ទឹកដោះគោ​ជាមួយ​ថ្នាំ​នោះ​ឡើយ ហើយ​ត្រូវ​ជ្រើសរើស​យក​ទឹក​មក​ទទួល​ទាន​គឺ​ល្អ​បំផុត។

ព្រោះ​ដោយសារ​មិន​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​អ្វី​នោះ​ទេ បែប​នេះ​វា​គ្មាន​ប្រតិកម្ម​អ្វី​ជាមួយ​នឹង​ថ្នាំ​ឡើយ។

33

22

មួយ​ផ្សេង​ទៀត​អ្នក​ជំនាញ​ផ្នែក​សុខភាព​សូម​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ក្រោយ​ពេល​ទទួល​ទាន​ទឹក​ដោះ​គោ សូម​ទុក​ពោះ​ឲ្យ​ទំនេរ​រយៈ ពេល ២ ម៉ោង​សឹម​អាច​ទទួល​ទាន​ថ្នាំ​បាន ព្រោះ​ទឹកដោះគោ​ដែល​នៅ​ក្នុង​ពោះ វា​មិន​ទាន់​រលាយ​អស់ ហើយ​វា​ក៏​នៅ​តែ​មាន​ប្រតិកម្ម​ក្នុង​ផ្នែក​ពោះវៀន​កំឡុង​រយៈ​ពេល ២ ម៉ោង​នោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក