Fred កំណត់គោលដៅរបស់បិសាចក្រហមបន្ទាប់ពីបង្ហាញវីរភាពស៊ុតបញ្ចូលទីក្រុម Spurs
Fred និយាយថាបនឹងប្រជែងជាមួយខ្លួនឯងក្នុងការរកគ្រាប់បាល់ឱ្យបានទៀងទាត់ជាងមុន បន្ទាប់ពីទទួលបានជ័យជម្នះ ៣-១ របស់ក្រុម Manchester United លើក្រុម Tottenham ។ គាត់បានប្រាប់ MUTV ថា "ខ្ញុំដឹងថាការងាររបស់ខ្ញុំមិនមែនជាការស៊ុតបញ្ចូលទីទេ ប៉ុន្តែនៅពេលដែលខ្ញុំរកបានគ្រាប់បាល់ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់។ ខ្ញុំនឹងបន្តព្យាយាមដើម្បីទទួលបានបន្ថែមនៅរដូវកាលនេះ" ។
ចំណងភ្ជាប់ការចាកចេញ(Exit clause) ធ្វើឲ្យស្មុគស្មាញដល់អនាគតរបស់ Cavani
យោងតាមគេហទំព័រ Mirror បានឱ្យដឹងថាកីឡាករ Edinson Cavani នឹងមិនបានទទួលប្រាក់បន្ថែមដ៏ច្រើន ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី Old Trafford ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ជាក់ស្តែងខ្សែប្រយុទ្ធរូបនេះ នឹងទទួលបានប្រាក់បន្ថែមចំនួន ២ លានផោនរបស់ក្រុមបិសាចក្រហមដើម្បីជ្រើសយកការបន្តកុងត្រាមួយឆ្នាំទៀត។
តាមសេចក្តីរាយការណ៍បាន ឲ្យដឹង ថាបិសាចក្រហមចង់បានការចុះហត្ថលេខាលើកីឡាករវ័យក្មេង Sheffield Utd
សារព័ត៌មាន Daily Mail បានអះអាងថា Man United ចង់ចុះកុងត្រាជាមួយខ្សែការពារកណ្តាលវ័យក្មេង Kyron Gordon របស់ក្រុម Sheffield United ។ យ៉ាងណាក៏ដោយ! ក្រុមបិសាចក្រហមប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹងសម្រាប់កីឡាករវ័យក្មេងដែលមានគេចង់បានដែរគឺ Leeds United, Everton ខណៈដែល Liverpool ក៏ចាប់អារម្មណ៍លើកីឡាករវ័យ ១៨ ឆ្នាំនេះផងដែរ។ ។
អតីតអាជ្ញាកណ្ដាល Premier League ម្នាក់ថ្លឹងថ្លែងភាពចម្រូងចម្រាសក្នុងជំនួប Man Utd និង Spurs
លោក Dermot Gallagher អតីតមន្រ្តីអាជ្ញាកណ្ដាលនៃការប្រកួតក្របខ័ណ្ឌ Premier League ជឿជាក់ថា VAR គ្មានជំរើសអ្វីក្រៅពីការមិនអនុញ្ញាតឱ្យគ្រាប់បាល់ដំបូងរបស់ Cavani ទល់នឹងក្រុម Tottenham កាលពីថ្ងៃអាទិត្យ។
លោក Gallagher បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ "នៅពេលដែល Chris Kavanagh ដើរទៅកាន់អេក្រង់ VAR ហើយគាត់មើលឃើញថានៅក្នុងចលនាយឺតៗ វាជៀសមិនរួចទេដែលគាត់នឹងសម្រេចថាវាជាកំហុស។ "
ប្រភព៖ Tribuna.com
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក