កុំទម្លាប់ធ្វើរឿង ៥ យ៉ាងនេះឲ្យសោះ ក្រោយបរិភោគអាហាររួច ប្រយ័ត្នខូចសុខភាពដោយមិនដឹងខ្លួន

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រកាន់ខ្ជាប់​នៅ​ទម្លាប់​មិន​ល្អ ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​ទម្លាប់​ខ្លះ​ពិត​ជា​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។

យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​លើក​យក ពាក់ព័ន្ធ​នឹង​ទម្លាប់​ក្រោយ​ពេល​បរិភោគ​អាហារ ដែល​អ្នក​គួរ​តែ​កាត់​បន្ថយ​ម្តង​បន្តិច រហូត​ដល់​អស់ ហើយ​បញ្ចៀស​មិន​ត្រូវ​បន្ត​បែប​ហ្នឹង​ឡើយ ព្រោះ​វា​ប៉ះពាល់​ដល់​រាងកាយ​យើង​ខ្លាំង​ណាស់៖

៥) កុំ​ជក់​បារី

5

ជក់​បារី​ជា​ទូទៅ​វា​ប៉ះពាល់​សុខភាព​យើង​ណាស់​ទៅ​ហើយ តែ​កាន់​តែ​អាក្រក់​បំផុត​ក្រោយ​ពេល​អ្នក​ជក់​បារី បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច។ វា​អាច​បង្ក​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ស្ទះ​សួត និង​មហារីក​មួយ​ចំនួន។

៤) កុំ​ទទួល​ទាន​ផ្លែ​ឈើ

1_OFWhm53umSXcPOUt_2VOaQ

ក្រោយ​បរិភោគ​អាហារ​ហើយ​ភ្លាម កុំ​ប្រញាប់​ទទួល​ទាន​ផ្លែ​ឈើ​ភ្លាម ព្រោះ​ការ​លាយ​បញ្ចូល​គ្នា​ជាមួយ​ផ្លែ​ឈើ វា​អាច​បណ្តល​ឲ្យ​អ្នក​ហើម​ពោះ។

៣) កុំ​គេង​ភ្លាម

4

ប្រសិន​អ្នក​គេង​ភ្លាម ក្រោយ​ពី​បរិភោគ​អាហារ​រួច នោះ​សមត្ថភាព​នៃ​ការ​រំលាយ​អាហារ​នឹង​មាន​ការ​ចុះ​ថយ ហើយ​ងាយ​នឹង​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ម្យ៉ាង​ហៅ​ថា GRED។

២) កុំ​បន្ត​ផឹក​តែ

3

ជា​ការ​ពិត​ដាក់​ទឹក​ក្បែរ​ខ្លួន​ពេល​បរិភោគ​ព្រោះ​ដើម្បី​ការពារ ខ្លាច​ពេល​យើង​ឈ្លក់ តែ​សម្រាប់​ការ​ទទួល​ទាន​ទឹក​តែ​ភ្លាមៗ​វា​មិន​ល្អ​នោះ​ទេ ព្រោះ​អាច​វិវត្ត​ទៅ​រក​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​ឆាប់​រហ័ស។

១) កុំ​បរិភោគ​រហូត​ដល់​ត្រូវ​បន្ធូរ​ខ្សែ​ក្រវាត់

Full Stomach STACK

ពិត​មែន​ហើយ កុំ​បរិភោគ​រហូត​ដល់​ឆ្អែត ហើយ​មិន​ឈប់ និង​ស៊ូ​ទៅ​បន្ធូរ​ចង្កេះ​ខោ ឬ​ខ្សែ​ក្រវាត់ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ស្ទះ​ខ្យល់ ហើយ​ពោះវៀន​ដំណើរការ​មិន​បាន​ល្អ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក