ព្រមទទួលយកខ្លួនឯងគ្រប់ពេល! លើលោកនេះ យើងទាំងអស់គ្នាសុទ្ធតែរស់នៅធំធាត់តាមលក្ខណមជ្ឈដ្ឋានខុសៗគ្នា។
- មានអ្នកខ្លះ 22ឆ្នាំបញ្ចប់ការសិក្សា ហើយរង់ចាំរហូត5ឆ្នាំក្រោយទើបមានការងារធ្វើ។
- មានអ្នកខ្លះ 28ឆ្នាំទើបបញ្ចប់ការសិក្សា ហើយនៅឆ្នាំដដែលក៏បានចូលធ្វើការនៅក្រុមហ៊ុនខ្លាំងលំដាប់500ប្រចាំប្រទេស។
- មានអ្នកខ្លះ ទើបអាយុ30ឆ្នាំក៏មានក្រុមហ៊ុនផ្ទាល់ខ្លួន ប៉ុន្តែដល់វ័យ60ឆ្នាំក៏លាចាកលោកនេះបាត់។
- មានអ្នកខ្លះ អាយុ24ឆ្នាំរៀបការ អាយុ25ឆ្នាំក៏លែងលះគ្នា។
- មានអ្នកខ្លះ អាយុ30ឆ្នាំទើបរៀបការ ប៉ុន្តែគេអាចរស់នៅជាមួយគ្នាមានកូនមានចៅរហូតដល់ចាស់បាន។
ដូច្នេះ សូមបន្ធូអារម្មណ៍តានតឹងបន្តិច អ្នកមិនបានដើរថយក្រោយទេ ក៏មិនបានដើរមុនគេនោះដែរ។
នៅកន្លែងរបស់អ្នក អ្វីៗគឺអាចនៅទាន់ពេលវេលា។
អ្នកខ្លះកើតមកភ្លាម គឺនៅប្រទេសរ៉ូមទៅហើយ។ ឯអ្នកខ្លះទៀតស៊ូមួយជីវិតក៏នៅតែមិនបានទៅដល់ប្រទេសរ៉ូមដែរ។ ប៉ុន្តែនោះមិនមែនជាឧបសគ្គដែលមិនឱ្យយើងរស់បន្តដើរបន្តទៅមុខនោះឡើយ។ ការខិតខំប្រឹងប្រែងទាំងអស់ គឺវាគួរតែទទួលបានការគោរពដូចគ្នា៕
បកប្រែ ៖ សុខ គឹមទៀវ