គិត​មក​ដល់​ពេល​នេះ Jesse Lingard គឺ​ជា​កីឡាករ​ឡើង​ទម្រង់​លឿនបំផុតក្នុង Premier League

ប្រសិនបើអ្នកធ្លាប់សើច ឬសង្ស័យ Jesse Lingard កាល​ពី​មួយឆ្នាំមុន ពេល​នេះ​អ្នក​សើច​មិនចេញ​ទេ​ពី​ព្រោះគាត់​បាន​ក្លាយ​ជា​កីឡាករ​ឡើង​ទម្រង់​លេងបំផុត​ក្នុង​ Premier League រដូវ​កាល​២០២១នេះ។

EysnKVnWEAcyep4

បន្ទាប់ពីការបង្ហាញថ្វី​ជើងនៅក្នុងជំនួប​ដែល West Ham ឈ្នះ Wolves កាលពីសប្តាហ៍មុន  យប់​មិញ​នេះ Lingard បានបង្ហាញថ្វី​ជើង​លើស​ពី​ល្អបន្ថែម​ទៀតនៅពេលដែល Hammers ស៊ី​ក្រុម​ភ្ញៀវ Leicester ៣​ទល់​២ កាលពីយប់ថ្ងៃអាទិត្យ។

Screenshot_6

គិត​មក​ដល់​ពេល​នេះ Jesse Lingard ស៊ុត​បញ្ចូលទី​បាន​៨​គ្រាប់​ហើយនិង​បញ្ជូនបាល់​ឲ្យ​មិត្តរួម​ក្រុម​៣លើ​ក្នុង​ការ​បង្ហាញខ្លួន​៩​ប្រកួត​ក្នុង​Premier League 2021។​ស្ថិតិ​នេះ​គឺ​មាន​ន័យថា​គិត​ចាប់​តាំង​ពី Jesse Lingard ចាកចេញ​ពី Man Utd ក្នុង​ខែ​មករា​មក​ មិន​មាន​កីឡាករ​រូប​ណាលេង​ល្អ​លើស​គាត់​ទៀត។

FBL ENG PR WEST HAM TOTTENHAM

ព័ត៌មានលេចលឺ​ចុង​ក្រោយ! គឺថា West Ham United ចង់​បាន Jesse Lingard ផ្ដាច់​កុងត្រាពេល​ចប់​កិច្ចព្រមព្រៀងខ្ចី​ជើងនៅ​រដូវ​កាល​នេះ ខណៈ Man Utd ចង់​បាន​តម្លៃខ្លួន​កីឡាកររូបនេះ​ជាង​៣០​លាន​ផោន៕

Jesse_lingard_and_ri602be6336a141

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: