ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមម្នាក់នេះរកបាន ២០ គ្រាប់ហើយបញ្ជូនបាល់បាន ១១ លើកគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។នេះមានន័យថា រូបគេបានចូលរួមក្នុងការបង្កើតគ្រាប់បាល់ច្រើនជាង Kevin de Bruyne, Raheem Sterling និង Sadio Mane ផងដែរ។
បច្ចុប្បន្ន Marcus Rashford ចូលរួមក្នុងការបង្កើតគ្រាប់បាល់ចំនួន ៣១ គ្រាប់ក្នុងរាល់ការប្រកួតទាំងអស់សម្រាប់ Man United ក្រោយពីរកបានគ្រាប់បាល់ទី ២០ របស់ខ្លួនក្នុងរដូវកាលនេះទល់នឹង Granada ក្នុងពានរង្វាន់ UEFA Europa League ។
ជាមួយនឹងគ្រាប់បាល់ ២០ គ្រាប់និងការបញ្ជូនឲ្យមិត្តរួមក្រុម ១១ លើកនៅគ្រប់ការប្រកួតទាំងអស់ កីឡាករអង់គ្លេសរូបនេះមានការចូលរួមបង្កើតគ្រាប់បាល់ច្រើនជាងកីឡាករឆ្នើម ៗ មួយចំនួននៅទូទាំងអឺរ៉ុប។
ជាការពិតណាស់ Rashford មានស្ថិតិច្រើនជាង Neymar (ស៊ុតនិងបញ្ជូន១៩គ្រាប់), Raheem Sterling (២២គ្រាប់ និង Jadon Sancho (២៦គ្រាប់) ដែលគិតលើការចូលរួមចំណែកការបង្កើតគ្រាប់បាល់នៅទូទាំងការប្រកួតទាំងអស់។ ខ្សែប្រយុទ្ធលេខ១០របស់ Man Utd ឈរពីលើ៖
-Marcus Rashford (31)
-Karim Benzema (30)
-Jadon Sancho (26)
-Antoine Griezmann (25)
-Kevin De Bruyne (24)
-Raheem Sterling (22)
-Luis Suarez (21)
-Neymar (19)
-Sadio Mane (18)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក