Chiangrai United FC នឹងក្លាយជាក្រុមដែលមានភាគរយ់ខ្ពសដ់ជាងគេក្នុងការលើកពាន FA Cup នៅពេលពួកគេជួបក្រុម Chonburi FC នៅវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ។
ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Thammasat នៅទីក្រុង Rangsit នឹងចាប់ផ្តើមនៅម៉ោង ៦ ល្ងាចដោយលេងបិទទ្វារឲ្យអ្នកទស្សនការចូលមើលនោះទេ បន្ទាប់ពីមានការកើនឡើងថ្មីនៃករណី Covid-19 ។ ការប្រកួតនេះដែរនឹងត្រូវផ្សាយផ្ទាល់ដោយ NBT, T-Sports និង AIS Play ។ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៥ លានបាត ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះគឺក្រុមឈ្នះជើងឯកនឹងទទួលបានកៅអីលេងពានរង្វាន់ AFC Champions League វគ្គជម្រុះនៅឆ្នាំ២០២២។
ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធឈៀងរ៉ៃបានយកឈ្នះ Bangkok United ២-១ ដោយកីឡាករប៊ីលរ៉ូស៊ីម៉ារកបានគ្រាប់បាល់ឈ្នះខណៈឈុនបូរីដណ្តើមបានតំណែងជើងឯក Buriram United ដោយពិន្ទុដូចគ្នា។
ឈៀងរ៉ៃបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងលីគកំពូលថៃ ខណៈដែលឈុនបុរីបានរួចផុតពីតំបន់កាត់ចោលនៅរដូវកាល ២០២០/២១ ដែលបានបញ្ចប់កាលពីខែមុន។ ឈៀងរ៉ៃដែលជាក្រុមមួយដែលទទួលបានជោគជ័យបំផុតពេលជួបឈុនបុរីពោលគឺពួកគេ
ឈ្នះទាំងក្នុងនិងក្រៅទឹកដីពេលជួបគ្នាក្នុងលីគកំពូលថៃ T1 ។
បង្កើតឡើងក្នុងឆ្នាំ ២០០៩ ក្រុមកញ្ចែរដែកមួយនេះ បានឈ្នះពានរង្វាន់ FA Cup ឆ្នាំ ២០១៧ និង ២០១៨, Thai League 1 នៅឆ្នាំ ២០១៩ និង League Cup នៅឆ្នាំ ២០១៨ ។ ឆុនបុរីក៏ធ្លាប់ឈ្នះពានរង្វាន់ FA Cup ចំនួន ២ ដងផងដែរក្នុងឆ្នាំ ២០១០ និង ២០១៦ ទោះបីជាជោគជ័យចុងក្រោយរបស់ពួកគេ បានកើតឡើងនៅពេលដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង ៤ រូបត្រូវបានប្រកាសជាជើងឯករួមគ្នា បន្ទាប់ពីការសោយទីវង្គតរបស់ព្រះករុណាព្រះមហាក្សត្រ Bhumibol Adulyadej The Great ។
ក្រុមឆ្លាមសមុទ្រមួយនេះ បានឈ្នះពានលីគកំពូលថៃក្នុងឆ្នាំ ២០០៧ មុនពេលលីគត្រូវបានកែលម្អឡើងវិញនៅឆ្នាំ ២០០៩ ។ ភាគីទាំងពីរមានទំនុកចិត្តក្នុងការដណ្តើមយកពានរង្វាន់ជើងឯក FA Cup ជាលើកទី ៣ របស់ពួកគេជំនួបនេះហើយបានជាប់ទាក់ទងនឹងសង្គ្រាមពាក្យសម្តីរវាងគ្រូបង្វឹកទាំងពីរ។
លោក Miti Tiyapairat គ្រូបង្វឹកក្លិបឈៀងរ៉ៃបាននិយាយថាកញ្ចែរដែកនឹងបង្ហាញត្រីឆ្លាមពីរបៀបដែលម្ចាស់ជើងឯកលេងយ៉ាងម៉េច។ ចំណែកលោក Sasom Pobprasert គ្រូបង្វឹករបស់ក្រុម Chonburi បានបាញ់តបវិញដោយនិយាយថា៖ «កីឡាកររបស់ខ្ញុំមកពីស្ថាននរក។ពួកគេបានរៀនអំពីការលេងដើម្បីឲ្យក្លាយជាជើងឯក»។
គ្រូបង្វឹកក្រុមឆ្លាមសមុទ្រមួយនេះបាននិយាយឥតសំចៃមាត់អំពីការកោតសរសើរកីឡាកររបស់គាត់ ចំពោះអាកប្បកិរិយាធ្វើវាឬស្លាប់របស់ពួកគេប្រឆាំងនឹង Buriram ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោក Sasom បាននិយាយថា៖ "ពួកគេមិនខ្លាចការស្លាប់ទេ។ មនុស្សជាច្រើននឹងនិយាយអំពីជ័យជម្នះរបស់ពួកយើងបន្តរយៈពេលជាច្រើនឆ្នាំ" ។
«ឈៀងរ៉ៃគឺជាក្រុមខ្លាំងមួយនិងមានកីឡាករដ៏គ្រោះថ្នាក់ ម្នាក់នៅក្នុងនោះគឺ Bill ដែលមានអាយុ ៣៦ ឆ្នាំ។ អាយុរបស់គាត់ប្រហាក់ប្រហែលនឹង Jaja [Coelho]ដែលត្រូវបានផ្តន្ទាទោសពីបទប្រើប្រាស់គ្រឿងញៀន។ តើគាត់ [Bill] ខ្លាំងពេកទេ?"។
ប្រធានក្រុម Chonburi កីឡាករ Kroekrit Thaweekarn បាននិយាយថា៖ "នេះគឺជាវគ្គផ្តាច់ព្រ័ត្រដំបូងសម្រាប់កីឡាករមួយចំនួនរបស់យើងហើយយើងចង់ក្លាយជាម្ចាស់ជើងឯក" ។
គ្រូបង្វឹកបណ្តោះអាសន្នឈៀងរ៉ៃលោក Emerson Pereira បាននិយាយថា៖“ វាមិនមែនជាការប្រកួតងាយស្រួលទេ ទោះបីយើងបានយកឈ្នះ Chonburi ទាំងជើងនៅក្នុងលីគក៏ដោយ។ នេះជាការប្រកួត Cup ហើយយើងមិនអាចធ្វើខុសបានទេ។ យើងមិនស្ថិតនៅក្រោមសម្ពាធណាមួយទេពីព្រោះយើង បានរៀបចំយ៉ាងល្អ។"
កីឡាកររបស់ឈៀងរ៉ៃ Phitiwat Sukjitthammakul បាននិយាយថា ៖"យើងបានត្រៀមខ្លួនរួចជាស្រេចហើយទន្ទឹងរងចាំការប្រកួត។ យើងល្អគ្រប់គ្រាន់ក្នុងការផ្តួលឈុនបុរី" ៕
ប្រែសម្រួល៖ Bangkok Post
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក