Real Madrid បានយកឈ្នះ Barcelona ២-១ ក្នុងផ្ទះខ្លួនឯងនៅក្នុងជំនួប el clasico កាលពីយប់មិញ។នេះជ័យជម្នះមួយដែលអនុញ្ញាតឱ្យ Real Madrid យកឈ្នះ Barcelona និង Atletico Madrid ក្នុងតារាងលីគ។ ហើយនេះក៏ជាលើកទី ១ ផងដែរចាប់តាំងពីខែធ្នូដែលក្រុមការពារតំណែងជើងឯកឡើងឈរនៅកំពូលតារាង។
ការផ្តួល Liverpool ក្នុង UCL នៅក្នុងកីឡដ្ឋាន Estadio Alfredo Di Stefano ៣ទល់១នៅស្រស់ៗនៅឡើយ, Real Madrid បានបន្តសន្ទុះឈ្នះរបស់ពួកគេ ដោយយកឈ្នះសត្រូវរួមលីគរបស់ Barcelona ហើយវាការប្រកួតដែលទំនងជាកត្តាសម្រេចចិត្តសម្រាប់ជើងឯកនៅរដូវកាលនេះ។
គ្រាប់បាល់ពីរគ្រាប់របស់ Real Madrid បានមកពីខ្សែប្រយុទ្ធវ័យចាស់ Karim Benzema ហើយមួយគ្រាប់ទៀតយការទាត់បាល់ពិន័យហ្វ្រីឃីគដោយកីឡាករ Toni Kroos ដែលត្រូវបានផ្លាតចេញពីខ្សែការពាររបស់គូប្រជែងឡើងចូលទី។ ខ្សែការពារ Oscar Mingueza រកបានរង្វាន់លួងចិត្តឲ្យ FC Barcelona។
Toni Kroos 2-0 of the game Goal absolutely out of this world! pic.twitter.com/iCCzqYGAJc
— ToniKroosPlus (@ToniKroosPlus) April 10, 2021
Casemiro ត្រូវបានបណ្តេញចេញនៅនាទីទី ៩០ ក្រោយទទួលបានកាតក្រហម។ ទោះជាយ៉ាងណាក៏ដោយ! កាតក្រហមនេះគ្មានឥទ្ធិពលដល់លទ្ធផលរបស់ Real Madrid ដែលឈ្នះការប្រកួតទៅហើយនោះទេ។
❌❌❌❌❌❌❌
Lionel Messi has now failed to score in seven straight Clasicos 📉 pic.twitter.com/EdmaN5z265
— Goal India (@Goal_India) April 11, 2021
ជ័យជម្នះនេះមិនត្រឹមតែអនុញ្ញាតឱ្យ Real Madrid លោតដល់កំពូលប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើអោយវាក្លាយជាលើកទី ១ ដែល Real Madrid ឈ្នះ ៣ ប្រកួតជាប់គ្នាទល់នឹង Barcelona ចាប់តាំងពីឆ្នាំ ១៩៧៨ ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក