BG Pathum ដែលជាម្ចាស់ជើងឯក Toyota Thai League កាលពីឆ្នាំមុន(រដូវកាល២០២០/២០២១)បានចាប់ផ្តើមលក់ឈុតថ្មីរបស់ខ្លួន សម្រាប់ការប្រយុទ្ធជាមួយ AFC Champions League វគ្គចែកពូល Champions League ឆ្នាំ ២០២១ មានវគ្គចែកពូល ខណៈដែលពួកគេទើបតែប្រកាសនៅព្រឹកនេះប៉ុណ្ណោះ។
BG Pathum United ដែលមានកៅអីលេងវគ្គជម្រុះក្នុងពូល ACL តែម្ដងនោះនឹងធ្វើជាម្ចាស់ផ្ទះក្នុងពូលរបស់ខ្លួនហើយ ពួកគេបានឈប់ប្រើប្រាស់ឈុតរបស់ក្រុមហ៊ុន Nike ហើយប្ដូរមកប្រើប្រាស់ផលិតផលក្នុងស្រុក Warrix វិញ។ ឈុតក្នុងដីមានពណ៌ខៀវ ហើយឈុតក្រៅដីមានពណ៌ស ហើយសម្រាប់ការដាក់លក់នេះ ក្លិបបានប្រកាសថាមានតែ Player Version ប៉ុណ្ណោះហើយក្នុងអាវមួយមានតម្លៃ១០៩៩បាត។
សម្រាប់ក្រុមប៊ីជី Pathum ដែលមានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងពូល F ជាមួយក្រុមកូរ៉េខាងត្បូង Ulsan Hyundai, Vietel របស់វៀតណាម និងមួយក្រុមមកពីវគ្គប្រកួតជម្រុះ Play-off ហើយវគ្គPlayoff នេះចាប់ផ្ដើមនៅថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២១តទៅ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក