កីឡាករពីរនាក់របស់ក្រុមបិសាចក្រហម Manchester United គឺ Scott McTominay និងកីឡាករ Luke Shaw ត្រូវបានព្យួរសម្រាប់ការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយ Europa League ទល់នឹង Granada នៅទឹកដី Old Trafford ។
អ្នកទាំង ២ បានទទួលកាតលឿងជាបន្តបន្ទាប់នៅវគ្គទីមួយក្នុងការប្រកួតជើងទី ១ យប់មិញដែលជាការប្រកួតក្រៅដីហើយឥលូវនេះនឹងគ្មានវត្តមានក្នុងការប្រកួតជើងទី២នៅទឹកដីរបស់ខ្លួនឡើយ។ ក្នុងការប្រកួតយប់មិញក្រុមបិសាចក្រហមបានយកឈ្នះក្នុងលទ្ធផល២ទល់០ដែលរកបានដោយ Marcus Rashford និង Bruno ហើយ២គ្រាប់នេះជាលទ្ធផលមួយល្អសម្រាប់គោលដំណងក្នុងការឡើងទៅវគ្គបន្តរបស់គ្រូបង្វឹកសញ្ជាតិន័រវេស។
ទោះបីជាយ៉ាងណាក៏ដោយ! បាត់បង់កីឡាករ២នាក់នេះដោយសារជាប់បម្រាមប៉ុន្តែបិសាចក្រហមនៅមានកីឡាករជំនួសល្អៗមួយចំនួនទៀតខណៈ Alex Telles ជំនួសកន្លែងរបស់ Shaw ហើយក្នុងការប្រកួតយប់មិញរូបគេលេងក្នុងវគ្គទី២។ កន្លែងរបស់ McTominay មានកីឡាករមួយចំនួនទៀតដូចជា Fred, Nemaja Matic ដែលសុទ្ធតែអាចលេងបានទាំងអស់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក