ក្រុមអង្គរថាយហ្គឺរទទួលបានបីពិន្ទុបន្ថែមពីការប្រកួតជាមួយនគរបាលជាតិនៅល្ងាចនេះក្នុងសប្ដាហ៍ទី៦ពានរង្វាន់ Metfone Cambodian League 2021 បន្ទាប់ពីឈ្នះក្នុងលទ្ធផល១ទល់០ ខណៈដែលព្រះខ័នរាជស្វាយរៀងយកឈ្នះក្រុមអាស៊ីអឺរ៉ុបដេលមានគ្នាតែ១០នាក់ក្នុងលទ្ធផលគ្រាប់បាល់៤ទល់៣។
ការប្រកួតនៅទីលានអគ្គិសនីកម្ពុជា មួយគ្រាប់របស់អង្គរថាយហ្គឺរកបានដោយកីឡាករ Iago Bento Fernandes តែមួយគ្រាប់គត់នៅនាទី២១។
ចំណែក៧គ្រាប់ក្នុងជំនួបនៅកីឡដ្ឋាន AEU Sport Park គឺព្រះខ័នរាជស្វាយរៀងបួនគ្រាប់ដេលរកបានដោយកីឡាករ MIKA ២គ្រាប់នៅនាទី៤១ដោយការទាត់បាល់ប៉េណាល់ទីនិងមួយគ្រាប់ទៀតនៅនាទី៦៥។ ប្រាក់ មុន្នីឧត្តមស៊ុតVolley មួយគ្រាប់នៅនាទី៤៦ និងកីឡាករ PRIVAT មួយគ្រាប់នៅនាទី៦៤។
បីគ្រាប់របស់អាស៊ីអឺរ៉ុបរកបានដោយកីឡាករ Ajayi Gbenga Samuel និងកីឡាករ Abee Ndjoo Hurbert ២គ្រាប់នៅនាទី៤៥+២ដោយការស៊ុតប៉េណាល់ទីនិង នាទី៥៩៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក