FIFA ប្រកាសព្យួរសហព័ន្ធកីឡាបាល់​ទាត់​ប៉ាគីស្ថានក្រោយ​ជនទីបីឡើង​កាន់កាប់ទីស្នាក់ការ និង​គ្រប់​គ្រងទំព័រហ្វេសបុករបស់ PFF ខុសច្បាប់

ការិយាល័យរបស់ក្រុមប្រឹក្សា FIFA បានព្យួរសហព័ន្ធបាល់ទាត់ប៉ាគីស្ថាន (PFF) ជាធរមានភ្លាមៗដោយសារការជ្រៀតជ្រែកពីភាគីទីបីដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA ។

Pakistan Football Federation

ស្ថានភាពនេះត្រូវបានកើតឡើងដោយក្រុមបាតុករមួយក្រុមឡើងកាន់កាប់ទីស្នាក់ការកណ្តាលរបស់ PPF នៅក្រុង  Lahore ហើយបុគ្គលម្នាក់ដែល​ស្ថិត​នៅ​ក្រៅរង្វង់កា​រទទួលស្គាល់​ពីន​ FIFA ​បានដកសេចក្តីសម្រេចតែងតាំងគណៈកម្មាធិការធ្វើប្រក្រតីភាពរបស់ PPF ដែលកាន់ន​កាប់​ដោយ​លោក  Haroon Malik ហើយ​ឲ្យ​លោក Syed Ashfaq Hussain Shah កាន់​កាប់​ជំនួសវិញ។

Qqvlwdzxlt5on9r3a2qa

FIFA បានចេញលិខិតព្រមានថា ប្រសិនបើការកាន់កាប់មិនស្របច្បាប់របស់ទីស្នាក់ការ PPF មិនត្រូវបានបញ្ឈប់ទេ ហើយអ្នកកាន់ការិយាល័យ​ដែលត្រូវបានទទួលស្គាល់ដោយ FIFA មិនត្រូវបានអនុញ្ញាតឱ្យចូលអគារដោយសេរី ដើម្បីអនុវត្តអាណត្តិរបស់ពួកគេទេ បញ្ហានេះនឹងត្រូវបញ្ជូនទៅការិយាល័យក្រុមប្រឹក្សាសម្រេចចិត្ត។

FIFA Pakistan

នៅពេលដែលស្ថានភាពនៅតែមិនផ្លាស់ប្តូរការិយាល័យនៃក្រុមប្រឹក្សាបានសំរេចព្យួរ PFF ​ហើយ ។ ការព្យួរនេះនឹងត្រូវលើកលែងវិញ នៅពេលដែល FIFA ទទួលបានការបញ្ជាក់ពីគណៈកម្មាធិការធម្មតានៃ PFF ថាទីតាំងគណនេយ្យរដ្ឋបាល និងបណ្តាញទំនាក់ទំនងរបស់ PFF ស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់ខ្លួន ហើយវាអាចបន្តអនុវត្តអាណត្តិរបស់ខ្លួនដោយគ្មានឧបសគ្គបន្ថែមទៀត៕

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: