ប្រធានក្រុម Hanoi FC កីឡាករ Nguyen Van Quyet ត្រូវសហព័ន្ធបាល់​ទាត់វៀតណាមពិន័យដោយសារលេងបាល់ប្រើហិង្សា

ប្រធានក្រុមHanoi FC កីឡាករ Nguyen Van Quyet និងខ្សែការពារ Bui Hoang Viet Anh ត្រូវបានសហព័ន្ធកីឡាបាល់​ទាត់​វៀតណាមពិន័យព្យួរចំនួន ២ ប្រកួតនិង ៣ ប្រកួតរៀងៗខ្លួនពីបទប្រើអំពើហឹង្សា និងប្រើប្រាស់កាយវិការមិនមែន​ជាអ្នក​កីឡាបាល់​ទាត់​ក្នុង​ការ​ប្រកួតលីគរបស់​ខ្លួន។

A0000 8745 1591465516 5106 1605919717

លើស​ពី​នេះ! សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានពិន័យកីឡាករទាំង ២ នាក់ក្នុងម្នាក់ៗ ១៥ លានដុង (៦៥២ ដុល្លារ) បន្ថែម​ទៀតផងដែរ។ នៅនាទីទី ៨៥ នៃការប្រកួត V. League រវាងក្រុម SHB Da Nang និង Hanoi FC នៅថ្ងៃទី ២ ខែមេសា Quyet បានរត់បុកខ្សែការពារ Janclesio Santos របស់​ SHB Da Nang  ជំនួសការ​ដណ្ដើមបាល់ដែលនៅពីមុខគាត់។

Bui Hoang Viet Anh 232605 1

ភ្លាមៗនោះ​អាជ្ញាកណ្ដាលពិន័យលឿង។ ទោះយ៉ាងណា! ក្រោយពីពិនិត្យឡើងវិញនូវវីដេអូនៃឧប្បត្តិហេតុនេះ អ្នករៀបចំកម្មវិធី V.  League បានធ្វើការថ្កោលទោសចំពោះសកម្មភាពរបស់គាត់ថា ជាកំហុសដោយចេតនា ហើយបានរាយការណ៍អំពីអាកប្បកិរិយាមិនសមជាអ្នកកីឡាបែបនេះទៅកាន់ VFF ។

Va 2

ក្នុងការប្រកួតដដែល Bui Hoang Viet Anh ក៏បានធ្វើការប្រើ​អំពើហិង្សាយ៉ាងសាហាវនៅនាទីចុងក្រោយនៃតង់ទី ១ ។ ខ្សែប្រយុទ្ធបារាំង Papa Ibou Kébé បានដួល បន្ទាប់ពីខ្សែការពារ Tran Van Kien​ បង្កកំហុសបច្ចេកទេស ។ ទន្ទឹមនឹង​នេះ Bui Hoang Viet Anh បានទាត់បាល់ទៅលើទ្រូងរបស់ Papa Ibou Kébé ដែលនាំឱ្យមានជម្លោះបន្តិចបន្តួចរវាងកីឡាករនៃភាគីទាំងពីរ។ អាជ្ញាកណ្តាលបានពិន័យ​កាតលឿងដល់ Bui Hoang Viet Anh។

Vquy 1617616632 1617616666 729 9975 6019 1617628632

ការបាត់បង់កីឡាករ ២ រូបនេះធ្វើ ឲ្យ Hanoi FC មានវិបត្តិខ្វះកីឡាករ។ ក្លឹបបានបាត់បង់កីឡាករ Do Hung Dung, ខ្សែប្រយុទ្ធប្រេស៊ីល Bruno Cantanhede និងខ្សែប្រយុទ្ធប្រេស៊ីល Geovane Magno ដោយសាររបួស។ កីឡាករសំខាន់ផ្សេងទៀតដូចជា Tran Dinh Trong និងNguyen Quang Hai មិនទាន់បានវិលត្រឡប់មករកទម្រង់លេងវិញទេបន្ទាប់ពីរងរបួស។

ក្លឹបមានមូលដ្ឋានក្នុងទីក្រុងហាណូយមួយ​នេះមានតែ ១០ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពី ៧ ប្រកួតដែលត្រូវឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងតារាង។ បន្ទាប់ពីចាញ់ ០-២ ទល់នឹង SHB Da Nang ក្រុម Hanoi FC បានសម្រេចចិត្តបណ្តេញគ្រូបង្វឹកលោក Chu Dinh Nghiem និងជំនួសលោកជំនួសលោក Hoang Van Phuc អតីតគ្រូបង្វឹកក្រុម Quang Nam FC និងធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម។

Hanoi FC នឹងលេងការប្រកួតលីគបន្ទាប់របស់ពួកគេ ជាមួយក្រុមការពារតំណែងជើងឯក Viettel FC នៅថ្ងៃទី ៧ ខែមេសា៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: